ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិសនីកម្ពុជា នឹងចុះអនុវត្តការងារជួសជុល រុះរើគន្លងខ្សែបណ្តាញ ដើម្បីងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៣ថ្ងៃ ទៅតាមពេលវេលា និងទីកន្លែងទាំងនេះ

    BY Khmernote Media March 3, 2022
    អគ្គិសនីកម្ពុជា នឹងចុះអនុវត្តការងារជួសជុល រុះរើគន្លងខ្សែបណ្តាញ ដើម្បីងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៣ថ្ងៃ ទៅតាមពេលវេលា និងទីកន្លែងទាំងនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

    បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕

    សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ អគ្គិសនីកម្ពុជា ដូចខាងក្រោម៖

    ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    Share This Post: