ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងពាណិជ្ជកម្ម ពន្យាពេលការផាកពិន័យចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម រហូតដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២

    BY Khmernote Media March 3, 2022
    ក្រសួងពាណិជ្ជកម្ម ពន្យាពេលការផាកពិន័យចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម រហូតដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៣ ខែមីនា​ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្ដីពី ការពន្យារពេលការផាកពិន័យចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

    ក្រសួងពាណិកជ្ជកម្ម សូមជម្រាបជូន សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិតត្រូនិក មេត្តាជ្រាបថា អនុលោមតាមសេចក្ដីជូនដំណឹងលេខ ២៩០៨ ព.ណ ចបព ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ស្ដីពីការពន្យារពេលការផាកពិន័យចំពោះការយឺតយ៉ាវសម្រាប់ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងដល់កាលបរិច្ឆេទកំណត់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ។

    ដោយយោងតាមសំណូមពររបស់អាជីវករ សហគ្រាសឯកបុគ្គល និងក្រុមហ៊ុនជាច្រើន និងរួមផ្សំជាមួយនឹងការផ្ទុះឡើងវិញនូវជំងឺកូវីដបម្លែងថ្មី(អូមីក្រុង) កំពុងរាលដាលខ្លាំងក្នុងសហគមន៍ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យ រហូតដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីផ្ដល់ពេលវេលាគ្រប់គ្រាន់ដល់ រូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុន ដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកធ្វើការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ។

    ក្រសួងពាណិជ្ជកម្ម សូមបញ្ជាក់ផងដែរ ចំពោះអាជីវកម្មដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិកដោយមិនអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម អាជីវកម្មនោះនឹងត្រូវទទួលការផាកពិន័យជាប្រាក់ និងអាចមានការផ្ដន្ទាទោស ដូចមានចែងក្នុងច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ៕

    ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    Share This Post: