ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងព័ត៌មាន ជូនដំណឹងស្តីពីការចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានតាមប្រព័ន្ធអនឡាញ

    BY Khmernote Media March 4, 2022
    ក្រសួងព័ត៌មាន ជូនដំណឹងស្តីពីការចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានតាមប្រព័ន្ធអនឡាញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មាន តាមប្រព័ន្ធអនឡាញ https://media.inb.gov.kh

    អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន សូមជម្រាបជូន ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អង្គការ សមាគម ដែលធ្វើការលើវិស័យព័ត៌មាន និងសោតទស្សន៍ អ្នកសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ ជ្រាបថា អគ្គនាយកដ្ឋានព័ត៌មាន បានរៀបចំប្រព័ន្ធចុះឈ្មោះអនឡាញ https://media.inb.gov.kh ដើម្បីស្នើសុំបណ្ណសារព័ត៌មានឆ្នាំ២០២២។

    ប្រព័ន្ធរៀបចំឡើងក្នុងគោលបំណង បង្កលក្ខណៈងាយស្រួលក្នុងការស្នើសុំ ដោយអ្នកស្នើសុំមិនចាំបាច់អញ្ជើញមកដាក់ពាក្យ និងបង់សេវាផ្ទាល់ ព្រមទាំងកាត់បន្ថយរយៈពេលក្នុងការស្នើសុំបណ្ណសារព័ត៌មានផងដែរ។ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បើកដំណើរការប្រព័ន្ធចុះឈ្មោះអនឡាញនេះជាផ្លូវការចាប់ពីថ្ងៃជូនដំណឹងនេះទៅ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: