ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការខេត្តកំពង់ធំ ណែនាំវិធានការបង្ការអគ្គិភ័យ ក្នុងរដូវរំហើយ ធាតុអាកាសប្រែប្រួលក្ដៅស្ងួតហួតហែង ជាកត្តាបង្កឲ្យមានភាពងាយរងគ្រោះអគ្គិភ័យ

    BY Khmernote Media March 5, 2022
    ស្នងការខេត្តកំពង់ធំ ណែនាំវិធានការបង្ការអគ្គិភ័យ ក្នុងរដូវរំហើយ ធាតុអាកាសប្រែប្រួលក្ដៅស្ងួតហួតហែង ជាកត្តាបង្កឲ្យមានភាពងាយរងគ្រោះអគ្គិភ័យ

    ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម នៅថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចេញសេចក្ដីណែនាំ ស្ដីពី វិធានការបង្ការអគ្គិភ័យ ដើម្បីបង្ការគ្រោះអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ។

    វិធានការបង្ការគ្រោះថ្នាក់អគ្គិភ័យ រដូវរំហើយ ធាតុអាកាសប្រែប្រួលក្ដៅស្ងួតហួតហែង ដែលកត្តាបង្កឲ្យមានភាពងាយរងគ្រោះអគ្គិភ័យកើតមានឡើង ដោយយថាហេតុ បណ្ដាលឲ្យខូចខាត មហន្តរាយដ៏ធ្ងន់ធ្ងរ ដល់អាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ និងផលដំណាំផ្សេងៗ។

    ស្នងការនគរបាលខេត្ត សូមធ្វើការអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ សូមមេត្តាចូលរួមសហការអនុវត្ត នូវវិធានការប្រុងប្រយ័ត្នខ្ពស់ រាល់ការប្រើប្រាស់ ប្រភពភ្លើង ដូចជា៖ ចរន្តអគ្គិសនី ប្រេងឥន្ធនៈ ហ្គាស ឆ្អើរត្រី ភ្លើងជើងក្រានដាំស្ល ភ្លើងធូប ទៀន ចង្កៀង ការដុតសំរាម ដុតគល់ជញ្ជ្រាំងស្រូវតាមវាលស្រែ ដុតព្រៃ ឬភ្លើងគប់យកឃ្មុំ យកសត្វ ដែលជាកត្តាទាំងអស់ខាងលើនេះ អាចរាលដាលបង្ក ជាអគ្គិភ័យដល់ផ្ទះប្រជាពលរដ្ឋ ហេតុនេះមុននឹងចាកចេញពីលំនៅដ្ឋាន ឬទីតាំងរបស់ខ្លួនសូមមេត្តាត្រួតពិនិត្យមើល និងបិទចរន្តអគ្គិសនីជាមុនសិន ទើបចាកចេញ។

    សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងករណីមានអគ្កិភ័យឡើង សូមធ្វើការទំនាក់ទំនងប្រចាំបញ្ជាលេខ៖

    1-097 778 0012
    2-012 349 228/ 097 734 9229
    3-012 413 693/ 031 366 0999

    ប្រភព៖ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម

    Share This Post: