ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យប់នេះ អាជ្ញាធរខណ្ឌទួលគោក ចុះរៀបចំសណ្តាប់ធ្នាប់ទាំងយប់ ដោយសារមានអាជីវករលក់ដូរលើចិញ្ចើមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ

    BY Khmernote Media March 5, 2022
    យប់នេះ អាជ្ញាធរខណ្ឌទួលគោក ចុះរៀបចំសណ្តាប់ធ្នាប់ទាំងយប់ ដោយសារមានអាជីវករលក់ដូរលើចិញ្ចើមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ

    កាលពីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៩យប់ដល់ម៉ោង២ភ្លឺ ជាយុទ្ធាការថ្ងៃទី ១ របស់គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយ ឯកឧត្តម ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងជាអភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំង​​ចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវម៉ៅសេទុង (២៤៥) និងផ្លូវមុនីរ៉េត ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដោយសារតែមានបងប្អូនអាជីវករលក់ដូររំលោភលើចិញ្ចើមផ្លូវសាធារណៈ លើផ្លូវ ជាហេតុធ្វើអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កអោយកកស្ទះចរាចរណ៍លើដងផ្លូវ ដែលបងប្អូនប្រជាពលរដ្ឋទូទៅធ្វើដំណើរឆ្លងកាត់។

    សូមបញ្ជាក់ជាគោលការណ៍ ៖ គណះបញ្ជាការឯកភាពខណ្ឌចែកចេញជា ២វេទ គឺលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌ ចាប់ពីម៉ោង ៩យប់ដល់២ភ្លឺ រីឯលោក ទាវ សំអឿន អភិបាលរងខណ្ឌចាប់ពីម៉ោង ២ភ្លឺដល់៦ភ្លឺ នឹងដឹកនាំដោយ ឯកឧត្តម ជា ពិសី អភិបាល នៃគណះអភិបាលខណ្ឌផ្ទាល់ រយះពេលអនុវត្តការងារគឺ ១សប្តាហ៍៕

    Share This Post: