ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន មិនអនុញ្ញាតឲ្យចាក់វ៉ាក់សាំងហួសឌឺឡេឲ្យប្រជាពលរដ្ឋឡើយ

    BY Khmernote Media March 7, 2022
    សម្តេចតេជោ ហ៊ុន សែន មិនអនុញ្ញាតឲ្យចាក់វ៉ាក់សាំងហួសឌឺឡេឲ្យប្រជាពលរដ្ឋឡើយ

    ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលមានតម្លៃប្រមាណ ៤៥លានដុល្លារអាម៉េរិក ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

    នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យ គណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ត្រូវធ្វើការត្រួតពិនិត្យសុពលភាពវ៉ាក់សាំង ដែលប្រទេសជាដៃគូ ផ្ដល់មកឱ្យកម្ពុជាឱ្យបានត្រឹមត្រូវ។ សម្តេចបញ្ជាក់ថា ប្រសិនបើវ៉ាក់សាំងទាំងនោះជិតអស់សុពលភាព គឺមិនត្រូវទទួលយកមកចាក់ឲ្យប្រជាពលរដ្ឋឡើយ។ សម្តេចក៏មានប្រសាសន៍ទៀតថា នៅប្រទេសកម្ពុជាទោះបីអត់វ៉ាក់សាំងយ៉ាងណាក៏ដោយ ក៏សម្តេចមិនអនុញ្ញាតឲ្យចាក់វ៉ាក់សាំងហួសឌឺឡេឲ្យប្រជាពលរដ្ឋឡើយ៕

    Share This Post: