ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ នឹងធ្វើការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ដោយចាប់ផ្តើមពីខែធ្នូ ២០២១ រហូតដល់ខែធ្នូ ២០២៦

    BY Khmernote Media March 9, 2022
    ក្រសួងសាធារណការ នឹងធ្វើការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ដោយចាប់ផ្តើមពីខែធ្នូ ២០២១ រហូតដល់ខែធ្នូ ២០២៦

    យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូន ប្រជាពលរដ្ឋដែលធ្វើដំណើរនិងរស់នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ទាំងអស់ឲ្យបានជ្រាបថា៖

    រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក តាមរយៈគម្រោងលេខ IDA Credit 6279-KH: សម្រាប់ធ្វើការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ដើម្បីធន់នឹងការបម្រែបម្រួលអាកាសធាតុ និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ក្រសួងបានចាប់ផ្ដើមការពង្រីក និងជួសជុលផ្លូវជាតិលេខ៤ ចាប់ពី ឃុំបែកចានស្រុកអង្គស្នូល ខេត្តកណ្ដាល(គ.ម ១៩ + ៧០០) និងបញ្ចប់​ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (គ.ម ២១៥ + ៨០០) ដែលប្រភេទការងារមានដូចតទៅ។

    សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដូចខាងក្រោម៖

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post: