ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគារចាស់នៃស្នងការរាជធានីភ្នំពេញ ត្រូវបានវាយចោលដើម្បីរៀបចំទីធ្លាឱ្យកាន់តែធំទូលាយ និងមានសោភ័ណភាពមួយកម្រិតទៀត

    BY Khmernote Media March 9, 2022
    អគារចាស់នៃស្នងការរាជធានីភ្នំពេញ ត្រូវបានវាយចោលដើម្បីរៀបចំទីធ្លាឱ្យកាន់តែធំទូលាយ និងមានសោភ័ណភាពមួយកម្រិតទៀត

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា អគារចាស់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានវាយចោល ដើម្បីរៀបចំទីធ្លាឱ្យបានកាន់តែធំទូលាយ សម្រាប់កងកម្លាំងប្រជុំជួរ គោរពទង់ជាតិ ជាពិសេសក៏ដូចជាការរៀបចំសួនច្បារ និងដាំដើមឈើលម្អ ឱ្យកាន់តែមានសោភ័ណភាពមួយកម្រិតបន្ថែមទៀត។

    អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានកម្ពស់ ៩ជាន់ ទំហំ ៤០ x ៥០ ម នឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ៕

    ប្រភព៖ ស ថេត

    Share This Post: