ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ីបានឱ្យដឹងថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងបើកព្រំដែនសម្រាប់អ្នកដំណើរអន្តរជាតិឡើងវិញ ចាប់ពីថ្ងៃទី០១ ខែមេសានេះតទៅ តែត្រូវធ្វើតាមលក្ខខណ្ឌទាំងនេះ

    BY Khmernote Media March 9, 2022
    ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ីបានឱ្យដឹងថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងបើកព្រំដែនសម្រាប់អ្នកដំណើរអន្តរជាតិឡើងវិញ ចាប់ពីថ្ងៃទី០១ ខែមេសានេះតទៅ តែត្រូវធ្វើតាមលក្ខខណ្ឌទាំងនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងរបស់ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា រដ្ឋាភិបាលម៉ាឡេស៊ី សម្រេចបើកព្រំដែនសម្រាប់អ្នកដំណើរអន្តរជាតិឡើងវិញ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២តទៅ។

    ដោយពិចារណាផ្អែក​លើវិទ្យាសាស្ត្រ និងភាពពិតជាក់ស្តែងពាក់ព័ន្ធ នឹងកូវីដ-១៩ ក៏ដូចជាការបើកព្រំដែនឡើងវិញរបស់ប្រទេសដទៃទៀត និងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ជាពិសេសឧស្សាហកម្មទេសចរណ៍ ដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺកូវីដ-១៩ រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចបើកព្រំដែនសម្រាប់អ្នកដំណើរអន្តរជាតិឡើងវិញ ដែលនឹងចាប់អនុវត្តពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២តទៅ។

    + សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ចំនួន៖
    -មិនតម្រូវឲ្យធ្វើចត្តាឡីស័ក
    -ធ្វើ RT-PCR test ២ថ្ងៃមុនធ្វើដំណើរចូលប្រទេសម៉ាឡេស៊ី
    -ធ្វើ Rapid test (RTK) ពេលមកដល់ប្រទេសម៉ាឡេស៊ី
    -បំពេញ Pre-Departure Form ក្នុង MySejahtera app.

    + សម្រាប់អ្នកដំណើរដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ និងចាក់មិនទាន់គ្រប់ចំនួន៖
    -តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល៥ថ្ងៃ
    -ធ្វើ RT-PCR test ២ថ្ងៃមុនធ្វើដំណើរចូលប្រទេសម៉ាឡេស៊ី
    -ធ្វើ Rapid test (RTK) ពេលមកដល់ប្រទេសម៉ាឡេស៊ី
    -បំពេញ Pre-Departure Form ក្នុង MySejahtera app.

    ដោយស្ថានភាពនៃការឆ្លងកូវីដ-១៩ នៅប្រទេសម៉ាឡេស៊ីចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២២ បានកើនឡើងជាង ៣ម៉ឺននាក់ក្នុងមួយថ្ងៃ ស្ថានឯកអគ្គរាជទូតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវថែរក្សាអនាម័យផ្ទាល់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ដោយត្រូវលាងដៃជាមួយនឹងសាប៊ូ ឬទឹកអាល់កុលអនាម័យឲ្យបានញឹកញាប់ ហើយប្រសិនចាំបាច់ត្រូវចេញទៅទីសាធារណៈ ឬទីកន្លែងប្រជុំជនត្រូវពាក់ម៉ាស់ការពារជានិច្ច និងត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១ម៉ែត្រ ៕

    ប្រភព៖ Royal Embassy of Cambodia to Malaysia

    Share This Post: