គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះបង្ក្រាបទីតាំងនាំចូល ស្តុកទុក ចែកចាយគ្រឿងបរិក្ខាពេទ្យ និងឱសថបុរាណចិនក្លែងក្លាយ ពុំមានច្បាប់អនុញ្ញាតពីក្រសួង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះបង្ក្រាបទីតាំងនាំចូល ស្តុកទុក ចែកចាយគ្រឿងបរិក្ខាពេទ្យ និងឱសថក្លែងក្លាយពីសំណាក់ក្រុមប្រតិបត្តិការចម្រុះនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដោយមានការសម្របសម្រួលនិតិវិធីពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅបុរីOCIC ផ្ទះលេខ១៥០៦ វិថីបឹងទទឹងថ្ងៃ ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការបង្គ្រាបទីតាំងនេះ កម្លាំងចម្រុះរបស់គណៈកម្មាធិការ បានរកឃើញ៖
១.លួចនាំចូល ស្ដុបទុក និងចែកចាយឱសថបុរាណចិន LIANHUA QINGWEN JIAONNG ក្លែងក្លាយ ពុំមានចុះលេខប្រវេសន៍ និលេខបញ្ជិកាពីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលក្រសួងសុខាភិបាលបានចេញសេចក្ដីជូនព័ត៌មានស្ដីពីការហាមឃាត់ផ្សព្វផ្សាយ និងលក់ឱសថបុរាណចិន LIANHUA QINGWEN JIAONNG ។
២.លួចផលិតម៉ាស់ម៉ាកN95 ក្លែងក្លាយ ដែលមានម៉ាស៊ីកាំរស្មីបាញ់ម៉ាកសញ្ញាចំនួន ០២គ្រឿង។
៣.លួចនាំចូល ស្ដុកទុក ចែកចាយគ្រឿងបរិក្ខាពេទ្យ និងឱសថក្លែងក្លាយ ពុំមានច្បាប់អនុញ្ញាតពីក្រសួង-ស្ថាបន័ពាក់ព័ន្ធ។
សូមអានសេចក្ដីជូនព័ត៌មានលម្អិតរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដូចខាងក្រោម៖

ប្រភព៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ-Counter Counterfeit Committee