ព័ត៌មានជាតិ
អគ្គិភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅក្នុងបុរីជីបម៉ុង២៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណៈពេលនេះរថយន្តពន្លត់អគ្គិភ័យកំពុងជួយអន្តរាគមន៍
BY Khmernote Media
March 16, 2022
រាជធានីភ្នំពេញ៖ (ព័ត៌មានបឋម) យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា វេលាម៉ោង ០៧៖១៥នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ខណៈពេលនេះមានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងដែលស្ថិតនៅក្នុងបុរីជីបម៉ុង២៧១ ផ្ទះលេខ៣២៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈពេលនេះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត បានកំពុងតែចេញជួយអន្តរាគមន៍ផ្ទាល់នៅកន្លែងកើតហេតុផងដែរ ៕





ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ