មន្រ្តីជំនាញ រកឃើញទំនិញមិនមានអនុលោមភាពប្រមាណជាង ៨០០គីឡូក្រាម និងអាល់កុលក្លែងក្លាយ ៤៤លីត្រនៅលើទីផ្សារ ក្នុងខេត្តចំនួន៣
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ មន្រ្តីជំនាញ ក.ប.ប. នៃសាខាខេត្តកំពង់ស្ពឺ ខេត្តរតនគិរី និងខេត្តព្រះសីហនុ បានធ្វើការដកហូតនូវទំនិញមិនមានអនុលោមភាពចំនួន ៨២៤.១៦គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៤៤លីត្រ។

ទំនិញដែលបានដកហូតទាំងអស់នោះគឺបានមកពីទំនិញចរាចរលក់នៅលើទីផ្សារ ក្នុងពេលប្រតិបតិ្តការត្រួតពិនិត្យទំនិញជាប្រចាំរបស់មន្រ្តីជំនាញ ក.ប.ប. ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ទប់ស្កាត់ការចរាចរទំនិញគ្រប់ប្រភេទដែលមិនមានអនុលោមភាព ជាហេតុបណ្ដាលឱ្យប៉ះពាល់សុខភាពនៅពេលទទួលទាន។
ម្ចាស់ទំនិញដែលមិនមានអនុលោមភាពខាងលើត្រូវបានមន្រ្តីជំនាញធ្វើការពិន័យទៅតាមនីតិវិធី និងដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីកម្ទេចចោលនាពេលក្រោយ ៕








ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF