ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZenecaជាង ៥២ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាលហុងគ្រី បានមកដល់ប្រទេសកម្ពុជាហើយ កាលពីយប់មិញនេះ

    BY Khmernote Media March 16, 2022
    វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZenecaជាង ៥២ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាលហុងគ្រី បានមកដល់ប្រទេសកម្ពុជាហើយ កាលពីយប់មិញនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញទទួលវ៉ាក់សាំងប្រភេទអាស្ត្រាហ្សេនេកា (AstraZeneca) ប្រមាណ ៥២ម៉ឺនដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជន នៃប្រទេសហុងគ្រី ជូនដល់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា។

    នារាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយពិធីប្រគល់-ទទួលផ្លូវការ នឹងប្រារព្ធធ្វើនៅវិមានសន្តិភាព នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

    ប្រភព​៖ ក្រសួងព័ត៌មាន
    រូបភាព៖ BTV

    Share This Post: