ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងព័ត៌មាន សម្រេចមិនបន្តអាជ្ញាប័ណ្ណសារព័ត៌មានចំនួន ៣អង្គភាព ដែលផ្សព្វផ្សាយព័ត៌មានបំពាន លើក្រមសីលធម៌វិជ្ជាជីវៈ

    BY Khmernote Media March 16, 2022
    ក្រសួងព័ត៌មាន សម្រេចមិនបន្តអាជ្ញាប័ណ្ណសារព័ត៌មានចំនួន ៣អង្គភាព ដែលផ្សព្វផ្សាយព័ត៌មានបំពាន លើក្រមសីលធម៌វិជ្ជាជីវៈ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងព័ត៌មាន សម្រេចមិនបន្តអាជ្ញាប័ណ្ណសារព័ត៌មានចំនួន៣អង្គភាព ដែលបានផ្សព្វផ្សាយព័ត៌មានបំពាន លើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

    គណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន បានពិនិត្យ និងស្រាវជ្រាវឃើញថា អង្គភាពសារព័ត៌មានចំនួន៣ រួមមាន៖ អង្គភាពសារព័ត៌មាន Bayongtimes (www.bayongtimes.com) អង្គភាពសារព័ត៌មាន KCTV (www.khmercovertv.Com) និងអង្គភាពសារព័ត៌មាន កម្ពុជារាល់ថ្ងៃ (www.cambodiatoday.news) បានធ្វើការផ្សព្វផ្សាយព័ត៌មានដែលបំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ ក្នុងន័យនេះ ក្រសួងព័ត៌មាន បានជម្រាបថាលោក លោកស្រី ប្រធានមន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត មិនត្រូវអនុញ្ញាតឱ្យបន្តអាជ្ញាប័ណ្ណដល់អង្គភាពសារព័ត៌មានទាំងបីខាងលើនេះឡើយ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: