កីឡា

Sterling បន្តកុងត្រា ៣ឆ្នាំទៀតនិងបានសាងកំណត់ត្រាថ្មីមួយនៅអង់គ្លេស

BY
Khmernote Media
November 10, 2018

Raheem Sterling បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 3 ឆ្នាំទៀតនៅក្លឹប Manchester City បន្តលេងឱ្យក្លឹបរហូតដល់ឆ្នាំ 2023 ក្នុងតម្លៃ 300.000 ផោនក្នុងមួយសប្ដាហ៍។ កីឡាករ Sterling ដែលបានស៊ុតបាល់បញ្ចូលទីចំនួន 7 គ្រាប់សម្រាប់ក្លឹបនៅរដូវកាលនេះបានដែលផ្ទេរពីក្លិប Liverpool ក្នុងតម្លៃ 49 លានផោនក្នុងឆ្នាំ 2015។

កិច្ចសន្យាចាស់របស់កីឡាករក្រុមជម្រើសជាតិអង់គ្លេសវ័យ 23 ឆ្នាំនៅ Etihad Stadium នឹងត្រូវផុតកំណត់នៅចុងរដូវកាលក្រោយ។ កិច្ចសន្យាថ្មីនេះនឹងធ្វើឱ្យ Sterling ក្លាយជាកីឡាករអង់គ្លេសដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្របខ័ណ្ឌ Premier League។

អត្ថបទ៖ ប៊ុនហួរ

Share This Post: