ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការរាជធានីភ្នំពេញ បំភ្លឺគណនីហ្វេសប៊ុកឈ្មោះ kaca lucky បង្ហោះព័ត៌មានមិនពិត បានធ្វើការកោះហៅម្ចាស់គណនីនោះ ចូលខ្លួនមកបកស្រាយ ដោយធ្វើការសុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យាទទួលស្គាល់កំហុស

    BY Khmernote Media March 17, 2022
    ស្នងការរាជធានីភ្នំពេញ បំភ្លឺគណនីហ្វេសប៊ុកឈ្មោះ kaca lucky បង្ហោះព័ត៌មានមិនពិត បានធ្វើការកោះហៅម្ចាស់គណនីនោះ ចូលខ្លួនមកបកស្រាយ ដោយធ្វើការសុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យាទទួលស្គាល់កំហុស

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺ និងបញ្ជាក់ជូនសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា៖

    ទាក់ទងទៅនឹងករណីមន្ត្រីនគរបាលចរាចរណ៍ឃាត់ម៉ូតូល្មើសជិះបញ្ច្រាសទិសនៅចំណុចកោះពេជ្រ
    កាលពីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានដាក់គោលដៅ ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងផាកពិន័យនៅចំណុចកោះពេជ្រ ហើយបានឃាត់ម៉ូតូមួយគ្រឿងដែលជិះម៉ូតូបញ្ជ្រាស់ទិស ចូលគោលដៅសមត្ថកិច្ចកំពុងរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយសមត្ថកិច្ចបានពិន័យ១០០០០០រៀល ហើយលុយ៥០០០រៀលទៀត គឺតំលៃសេវាម៉ូតូឌុបដែលពួកគាត់ជិះទៅផាកពិន័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកខាងលើសរសេរបង្ហោះពាក្យសម្តីមិនសមរម្យក្នុងគោលបំណងអាក្រក់បង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីអនុវត្តន៍ច្បាប់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥៖០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការកោះហៅម្ចាស់ម៉ូតូល្មើស ដើម្បីឲ្យចូលខ្លួនមកបកស្រាយបំភ្លឺ ដោយធ្វើការសុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យាទទួលស្គាល់កំហុសរបស់ខ្លួន មិនឲ្យមានករណីនេះកើតឡើងលើកក្រោយ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: