Juan Mata អាចនឹងចាកចេញពី Man Utd ក្នុងពេលបញ្ចប់រដូវកាលនេះហើយងាកមកចូលរួមជាមួយនឹង Arsenal វិញ
- November 10, 2018
យោងតាមសារពត៌មាន Talksport បានចុះផ្សាយឲ្យដឹងថា៖ ខ្សែបម្រើ Juan Mata អាចនឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United ងាកមកចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ដោយឥតគិតថ្លៃ ស្របពេលដែលកុងត្រារបស់ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះនឹងបញ្ចប់នៅចុងរដូវកាលនេះ។

ខ្សែបម្រើប្រយុទ្ធ Juan Mata អាចនឹងដើរចាកចេញពីក្លឹបបិសាចក្រហម Manchester United នៅក្នងពេលបញ្ចប់រដូវកាលនេះ ខណៈដែលពេលនេះរវាងក្លឹបនិង Mata មិនទាន់មានកិច្ចព្រមព្រៀងបន្ដកុងត្រាថ្មីនៅឡើយទេ។ ពេលនេះខ្សែបម្រើ Juan Mata បានបង្ហាញខ្លួនឲ្យក្លឹបបិសាចក្រហម Manchester United បានចំនួន 5 រដូវកាលហើយ ក្រោយផ្ទេរពីក្លឹបតោខៀវ Chelsea កាលពីដើមឆ្នាំ 2014 កន្លងមក។ ហើយកុងត្រារបស់ Mata នឹងបញ្ចប់នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ក្រោយពេលលោក Jose Mourinho ធ្លាប់មានគម្រោងចង់លក់ Mata ចេញ ពេលនេះក្លឹបបិសាចក្រហម Manchester United នៅមិនទាន់មានគម្រោងចង់បន្ដកុងត្រាថ្មីជាមួយនឹង Mata នៅឡើយទេ។
យោងតាមសម្ដីរបស់អ្នកសារពត៌មាន Adrian Durham ដែលជាភ្នាក់ងាររបស់ Talksport បានបញ្ជាក់ឲ្យដឹងថា៖ ខ្សែបម្រើប្រយុទ្ធ Juan Mata បានប្រាប់ថារូបគេនឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United ហើយទៅចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal នៅក្នុងរដូវកាលក្រោយ។

បុត្រ
ប្រភព៖ Goal
- Share This Post:






