ក្រុមហ៊ុន Ganzberg Beer ផ្ដល់សិទ្ធអទិភាពដល់គ្រូបង្វឹកកតិ្តយសជ្រើសរើសក្រុមដែលខ្លួនចូលចិត្តនិងចង់ដឹកនាំដើម្បីបង្វឹកក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3
- January 17, 2018
បន្ទាប់ពីក្រុមហ៊ុន Ganzberg Beer ជ្រើសរើសគ្រូបង្វឹកកតិ្តយសទាំង 8 នាក់មកចូលរួមជួយបង្វឹកនិងផ្ដល់យុទ្ធសាស្រ្ដដល់ក្រុមនិងកីឡាករក្នុងពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នោះ គ្រូបង្វឹកទាំង 8 នាក់នោះបានជ្រើសរើសក្រុមដែលខ្លួនចូលចិត្តក្នុងម្នាក់ 6 ក្រុមដើម្បីជួយដល់ក្រុមទាំង 48 នោះ។

នៅក្នុងរដូវកាលទី 3 នេះគឺមានក្រុមចូលរួមប្រកួតពានរង្វាន់ Ganzberg Cup រដូវកាល 3 ដល់ទៅ 48 ក្រុមពោរគឺច្រើនជាងរដូវកាលទី 1 និង 2។ មូលហេតុដែលនៅក្នុងរដូវកាលទី 3 នេះក្រុមហ៊ុន Ganzberg Beer សម្រេចយកក្រុមអោយចូលរួមប្រកួតដល់ទៅ 48 នោះគឺដោយសារតែក្រុមហ៊ុន Ganzberg Beer ចង់ផ្ដល់ឱកាសអោយយុវជនយើងបញ្ចេញសមត្ថភាព ព្រោះក្រុមហ៊ុន Ganzberg Beer យល់ថាវិស័យកីឡាបាល់ទាត់យើងកំពុងអភិវឌ្ឍន៍ខ្លាំង ខណៈដែលប្រទេសកម្ពុជាយើងមានយុវជនជាច្រើនដែលសមត្ថភាពល្អក្នុងការលេងបាល់ទាត់ទើបក្រុមហ៊ុន Ganzberg Beer សម្រេចបន្ថែមក្រុមក្នុងវគ្គជម្រុះ Live Show ដល់ទៅ 48 ក្រុម។

ចំណែកឯគ្រូបង្វឹកកតិ្តយសដែលក្រុមហ៊ុន Ganzberg Beer អញ្ចើញអោយមកជួយដល់ក្រុមកីឡាករនោះគឺសុទ្ធតែអ្នកមានបទពិសោធន៍ខ្ពស់លើទីលានប្រកួត។ កាលពីថ្ងៃចាប់ឆ្នោតវគ្គជម្រុះ Live Show កន្លងទៅ ក្រុមហ៊ុន Ganzberg Beer បានផ្ដល់សិទ្ធិអទិភាពដល់គ្រូបង្វឹកកតិ្តយសអោយជ្រើសរើសក្រុមកីឡាករដោយផ្ទាល់ ដោយជ្រើសក្រុមដែលពួកគាត់ចូលចិត្តនិងពេញចិត្តក្នុងការបង្វឹក។
ក្រុមកីឡាករទាំង 48 ក្រុមដែលត្រូវគ្រូបង្វឹកកតិ្តយសជ្រើសរើសមានដូចជា៖
លោកគ្រូ ហ៊ុក សុចិត្រា៖
ក្រុម ឱម៉ាល់
ក្រុម Home Sport Original
ក្រុម Home Sport FC
ក្រុម Home Sport Youth
ក្រុម Yokohama
ក្រុម រស្មីសំពៅមាស
លោកគ្រូ ទៀង ទីនី
ក្រុម Fan Sport
ក្រុម Down Town Sport
ក្រុម កណ្ដុរសរ FC
ក្រុម Panda 2R Sport
ក្រុម Down town Plus
ក្រុម Unicorn
លោកគ្រូ ឈិន ឈឿន
ក្រុម អាណាចក្របៃតង
ក្រុម Pisonoka
ក្រុម Sisophon FC
ក្រុម Khmer Blue Soccer
ក្រុម នាថអាស៊ី
ក្រុម Prathnna FT
លោកគ្រូ អ៊ុំ វិចិត្រ
ក្រុម Daniel
ក្រុម Futaba Soccer Club
ក្រុម យុវជនឆន្ទះកីឡា
ក្រុម Young Fighter
ក្រុម មយូរ៉ាហ្គោលសំអាងការ
ក្រុម Avatar FC
លោកគ្រូ អ៊ុំ សេរីរ័ត្ន
ក្រុម 3G FC
ក្រុម Old Stadium 1999 FT
ក្រុម យុវជនកំពង់ផែ
ក្រុម Inter KPC
ក្រុម My Friend
ក្រុម G.L.F FC
លោកគ្រូ គួច សុកុម្ភៈ
ក្រុម បញ្ចុះខែកំពុងឆ្នាំង
ក្រុម ម្ចូរព្រៃ
ក្រុម យុវជននាថអាស៊ី
ក្រុម ទួលតាឯក
ក្រុម The Parkway
ក្រុម ខ្មែរនគរ អេហ្វស៊ី
លោកគ្រូ ឃឹម បូរី
ក្រុម Siem Reap FC
ក្រុម Victory FC
ក្រុម Rolling FC
ក្រុម Daniel Generation
ក្រុម B.A United
ក្រុម Premium FT
ការប្រកួតវគ្គជម្រុះ Live Show ក្នុងពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 1 នឹងចាប់ផ្ដើមនៅក្នុងថ្ងៃអាទិត្យ ទី 21 ខែមករា ខាងមុខនេះ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ MYTV។ ប្រាក់រង្វាន់ជ័យលាភីក្នុងរដូវកាលទី 3 នេះគឺមានចំនួន 15000$។




បុត្រ
- Share This Post:






