ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បើជួបប្រទះក្មេងស្រីរូបនេះ សូមរាយការណ៍បន្ទាន់មកសមត្ថកិច្ច! ករណីបាត់ក្មេងស្រី​ អាយុ១៣ឆ្នាំ នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង

    BY Khmernote Media March 25, 2022
    បើជួបប្រទះក្មេងស្រីរូបនេះ សូមរាយការណ៍បន្ទាន់មកសមត្ថកិច្ច! ករណីបាត់ក្មេងស្រី​ អាយុ១៣ឆ្នាំ នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង

    ខេត្តបាត់ដំបង៖ យោងតាមកំណត់ហេតុ Hotline 117 បានឲ្យដឹងថា ករណី “បាត់កូនស្រី” ឈ្មោះ សេង សុគ្គម៉ូនីការ អាយុ ១៣ឆ្នាំ បានបាត់នៅវេលាម៉ោង ១៣៖០០ នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដោយចេញពីផ្ទះទៅសាលារៀន ត្រូវបាននគរបាលចុះអន្ដរាគមន៍ និងស្វែងរក ក្រោយម្ដាយក្មេងស្រីរាយការណ៍មកសមត្ថកិច្ច ១១៧ ។

    នៅវេលាម៉ោង ១៩៖២៧ នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅផ្ទះលេខ៦០ ផ្លូវ២៣តុលា ក្រុម៣៨ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

    ជាលទ្ធផល នៅម៉ោង២០៖១៣នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ លោក សឿង សារិទ្ធ ស្នងការរង បានបញ្ជូនព័ត៌មាន និងរូបថតផងរងគ្រោះ ទៅតាមបណ្ដាលអធិការដ្ឋាន និងប៉ុស្ដិ៍រដ្ឋបាល ចំណុះស្នងការដ្ឋានខេត្តបាត់ដំបងទាំងមូល ដើម្បីពិនិត្យ និងស្វែងរក។ ករណីនេះបានបញ្ចប់នៅម៉ោង២០៖៣៣នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ៕

    ប្រភព៖ Hotline 117

    Share This Post: