ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ ឆ្លើយតបនឹងសំណួររបស់សាធារណជន៖ “រថយន្តផ្លាកលេខអក្សរ ខ ហើយចង់ប្តូរផ្លាកលេខយកកម្ពុជាវិញ តើតម្រូវឱ្យមានសំនុំឯកសារអ្វីខ្លះ?” (មានវីដេអូ)

    BY Khmernote Media March 25, 2022
    ក្រសួងសាធារណការ ឆ្លើយតបនឹងសំណួររបស់សាធារណជន៖ “រថយន្តផ្លាកលេខអក្សរ ខ ហើយចង់ប្តូរផ្លាកលេខយកកម្ពុជាវិញ តើតម្រូវឱ្យមានសំនុំឯកសារអ្វីខ្លះ?” (មានវីដេអូ)

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដកស្រង់ចេញពីកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ “ការផ្តល់សេវាសាធារណៈ ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក(ចុះបញ្ជីយានជំនិះ បណ្ណបើកបរ ឆៀក…)” ដោយមានវាគ្មិនកិត្តិយស ឯ.ឧ.ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានធ្វើការឆ្លើយតបជាមួយសំនួរបានលើកឡើងរបស់សាធារណជន។

    នៅក្នុងសំណួរ ដែលទទួលបានពីគណនីហ្វេស ប៊ុកឈ្មោះ Rith Leakmoneth បានសួរថា “ខ្ញុំមានរថយន្តផ្លាកលេខអក្សរ ខ ហើយចង់ប្តូរផ្លាកលេខយកកម្ពុជាវិញ តើតម្រូវឱ្យមានសំនុំឯកសារអ្វីខ្លះ ? ” ឯកឧត្តម ឈួន វ៉ន់ បានបញ្ជាក់ឲ្យដឹងថា ” សម្រាប់ឯកសារគឺមិនពិបាកទេ គ្រាន់តែបងប្អូនយករថយន្តមកឱ្យមន្ត្រីពិនិត្យជាក់ស្ដែង អត្តសញ្ញាណបត្រ បណ្ណសម្គាលច្បាប់ដើម និងមានវិញ្ញាបនបត្រ​(ឆៀក)រថយន្ត ប្រសិនបងប្អូនមិនដែលឆៀកសោះ ក៏មានការឆៀកជូនបងប្អូនដូចគ្នា តែគ្រាន់មានការពិន័យជាដើម ហើយការពិន័យគឺមានការយោគយល់ណាស់ ” ៕

    Share This Post: