ក្រសួងយុត្តិធម៌ ប្រកាសប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី២ ចំនួន ១៥រូប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែមេសានេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាស ស្ដីពីការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី០២ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ក្រសួងយុត្តិធម៌ ត្រូវបានកំណត់ឲ្យជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី២ ចំនួន ១៥រូប តាមរយៈការប្រឡងប្រជែង ពីក្នុងចំណោមមន្រ្តីរាជការក្នុងវិស័យយុវត្តិធម៌ និងក្រឡាបញ្ជី។ ការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី២ មាន ២ដំណាក់កាល៖
១.ដំណាក់កាលទី១៖ ការប្រឡងប្រជែងលើវិញ្ញាសាសរសេរ មានចំនួន ២ មុខវិជ្ជាគឺ៖ -នីតិព្រហ្មទណ្ឌ (នីតិព្រហ្មទណ្ឌទូទៅ នីតិព្រហ្មទណ្ឌពិសេស) និងនីតិវិធីព្រហ្មទណ្ឌ រយៈពេល ៣ម៉ោងមេគុណ១។ -នីតិរដ្ឋប្បវេណី និងនីតិវិធិរដ្ឋប្បវេណី រយៈពេល ៣ម៉ោង មេគុណ ១ ។
ករណីបេក្ខជនដែលអវត្តមានក្នុងការប្រឡងប្រជែង ចំពោះវិញ្ញាសាណាមួយក្នុងចំណោមមុខវិជ្ជាទាំងពីរខាងលើនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។ ការប្រឡងប្រជែងវិញ្ញាសាសរសេរខាងលើនឹងប្រព្រឹត្តទៅនៅសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២។
២.ដំណាក់កាលទី២៖ ការប្រឡងប្រជែងលើវិញ្ញាសាសួរផ្ទាល់មាត់លើ មុខវិជ្ជាវប្បធម៌ទូទៅ ពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌។ រយៈពេលសម្រាប់ការត្រៀម សួរ និងឆ្លើយសំណួរត្រូវកំណត់ដោយក្រសួងយុត្តិធម៌។
ចំពោះកាលបរិច្ឆេទនៃការប្រឡងប្រជែងវិញ្ញាសាសួរផ្ទាល់មាត់ ក្រសួងវប្បធម៌ នឹងជូនដំណឹងនៅពេលក្រោយ ៕
សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងយុត្តិធម៌លម្អិតដូចខាងក្រោម៖


