ព័ត៌មានជាតិ
ក្រសួងអប់រំ ជូនដំណឹងពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅសាធារណរដ្ឋឥណ្ឌូណេស៊ី ផុតកំណត់ថ្ងៃទី២៨ ខែមេសា
BY Khmernote Media
March 26, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា កម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅសាធារណរដ្ឋឥណ្ឌូណេស៊ី ឆ្នាំសិក្សា២០២២-២០២៣ កម្មវិធីអាហារូបករណ៍ TDR នៃសាកលវិទ្យាល័យ Universitas Gadjah Mada (UGM) ប្រចាំនៅរដ្ឋធានី ហ្សាកាតា សាធារណរដ្ឋឥណ្ឌូណេស៊ី មានការផ្ដល់ជូនអាហារូបករណ៍ ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកសុខភាពសាធារណៈ ឆ្នាំសិក្សា២០២២-២០២៣។

– សម្រាប់ព័ត៌មានបន្ថែម៖ https://graduate.fk.ugm.ac.id/
– ដាក់ពាក្យ៖ https://admission.ugm.ac.id/
– ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២

ប្រភព៖ MoEYS Cambodia