រាជរដ្ឋាភិបាលសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការ ៥ម៉ឺនរៀល សម្រាប់ចូលឆ្នាំខ្មែរ និង៥ម៉ឺនរៀល សម្រាប់បុណ្យភ្ជុំបិណ្ឌ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា រាជរដ្ឋបាលភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្ដីពីការផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ចំនួន ៥០ ០០០(ប្រាំម៉ឺន) រៀលក្នុងម្នាក់ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ចំនួន ៥០ ០០០ រៀលក្នុងម្នាក់។

ចំពោះគ្រួសារជនពលីនិងគ្រួសារជនមរណៈ ជាអតីតយុទ្ធជនត្រូវបានផ្ដល់ជូនប្រាក់ឧបត្ថម្ភនេះ ចំនួន ៥០ ០០០រៀល ក្នុងឱកាសពិធីចូលឆ្នាំប្រពៃណីជាតិ និងចំនួន ៥០ ០០០រៀល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងមួយគ្រួសារ។ ប្រាក់ឧបត្ថម្ភ ត្រូវបានផ្ដល់ម្នាក់ៗ ឬមួយគ្រួសារតែមួយកន្លែងនិងមួយលើកប៉ុណ្ណោះ ។
ការបើកផ្ដល់ប្រាក់ឧបត្ថម្ភខាងលើ ត្រូវអនុវត្តឲ្យបានមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ដោយត្រូវគោរពគោលការណ៍ដូចខាងក្រោម៖


