ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជួបជុំផឹកស៊ីចាក់ធុងបាស់ រំខានគេឯងនៅពេលយប់ ត្រូវសមត្ថកិច្ចចុះទៅធ្វើអប់រំឲ្យបញ្ឈប់ជាបន្ទាន់

    BY Khmernote Media March 27, 2022
    ជួបជុំផឹកស៊ីចាក់ធុងបាស់ រំខានគេឯងនៅពេលយប់ ត្រូវសមត្ថកិច្ចចុះទៅធ្វើអប់រំឲ្យបញ្ឈប់ជាបន្ទាន់

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃ២៦ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងផ្តល់ព័ត៌មានឲ្យសមត្ថកិច្ចបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះដល់ទីតាំងដើម្បីធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាពជួបជុំផឹកស៊ី ចាក់ធុងបាស់ បង្កសម្លេងរំខានដល់អ្នកជិតខាតមិនអាចសម្រាកបាន។

    សូមចូលរួមគោរពសិទ្ធអ្នកជិតខាង ព្រោះពេលយប់គ្រប់គ្នាត្រូវការសម្រាក ផ្ទះខ្លះមានមនុស្សចាស់ មានអ្នកជំងឺ មានកូនតូចៗ ដូច្នេះត្រូវចេះគិតពិចារណា និងយល់ដល់អ្នកជិតខាងផង !!!

    Share This Post: