ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ថោង ខុន៖ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង២០ម៉ឺននាក់ នៅចុងសប្ដាហ៍ទី៤ ខែមីនានេះ

    BY Khmernote Media March 28, 2022
    ឯកឧត្តម ថោង ខុន៖ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង២០ម៉ឺននាក់ នៅចុងសប្ដាហ៍ទី៤ ខែមីនានេះ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា នាចុងសប្តាហ៍ទី៤ (ថ្ងៃទី២៦-២៧) ខែមីនា ឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវ ទេសចរផ្ទៃក្នុងចំនួន២០៦,១២១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១៩៣,៥៨២នាក់ និងភ្ញៀវ បរទេសផ្ទៃក្នុងចំនួន១២,៥៣៩នាក់។ នេះបើតាមប្រសាសន៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍។

    គោលដៅទេសចរណ៍សំខាន់ៗរួមមាន៖ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរចំនួន ៣១,៥៨៧នាក់, រាជធានីភ្នំពេញ ២៨,៦០៨នាក់, ខេត្តបាត់ដំបង ២៣,៩៨០នាក់, ខេត្តកំពត ២២,៧០២នាក់, ខេត្តសៀមរាប ១៧,៥៣០នាក់, ខេត្តកែប ១៥,២៤៦នាក់ និងខេត្តពោធិ៍សាត់ ១០,៦៥២នាក់។

    អនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា និងភាគីពាក់ព័ន្ធ បាន និងកំពុងដាក់ចេញ ផែនការរៀបចំកម្មវិធីកម្សាន្តសប្បាយនាឱកាសចូលឆ្នាំប្រពៃណីជាតិ ពិសេសកម្មវិធីសង្ក្រាន្ត ចូលឆ្នាំនៅតាមទីរួមខេត្ត ទីប្រជុំជន និងគោលដៅទេសចរណ៍សំខាន់ៗ រួមជាមួយការតុប តែងលម្អនៅតាមទីតាំងសំខាន់ៗ។

    ទន្ទឹមនឹងនេះ វិស័យឯកជនមានក្តីរីករាយចំពោះការប្រកាសឱ្យមានកម្មវិធីកម្សាន្តនៅ តាមបណ្តារាជធានី-ខេត្ត និងបានកំពុងរៀបចំមូលដ្ឋានអាជីវកម្មរបស់ខ្លួនត្រៀមទទួលភ្ញៀវ ទេសចរ ពិសេសការពង្រឹងការអនុវត្តវិធានការ ៣កុំ និង៣ការពារ វិធានសុវត្ថិភាពទេសចរណ៍ និង SOP ទៅតាមការណែនាំរបស់អាជ្ញាធរ។

    ក្រសួងទេសចរណ៍បានកំពុងរៀបចំសារាចរណែនាំទៅមន្ទីរទេសចរណ៍ និងភាគី ពាក់ព័ន្ធក្នុងការគ្រប់គ្រងចរន្តភ្ញៀវទេសចរ ការពង្រឹងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ រួមជាមួយការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: