ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៥ ខែមេសា កម្ពុជាអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

    BY Khmernote Media March 29, 2022
    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៥ ខែមេសា កម្ពុជាអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២។

    ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖

    -នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឥទ្ធិពលសម្ពាធទាបសកម្ម ដែលនឹងកើតឡើងនៅសមុទ្រចិនខាងត្បូង ក្បែរភាគខាងត្បូងប្រទេសវៀតណាម។
    -នៅថ្ងៃទី២-៥ ខែមេសា ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតបង្ហូរ ។
    ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
    -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
    -សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C
    -នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែចាប់ពីថ្ងៃទី៣-៥ ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយ ទន្ទឹមនោះសីតុណ្ហភាពអប្បបរមាក៏ចុះត្រជាក់បន្តិចបន្ថែមទៀត។

    ២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
    -សីតុណ្ហភាពអតិបរមា មានពី៣១-៣៤ °C
    -នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែចាប់នៅថ្ងៃទី៣-៥ ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយ ទន្ទឹមនោះសីតុណ្ហភាពអប្បបរមាក៏ចុះត្រជាក់បន្តិចបន្ថែមទៀត។

    ៣.តំបន់មាត់សមុទ្រ៖
    -សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
    -សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
    -នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែចាប់ពីថ្ងៃទី៣-៥ ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: