កីឡា

ទិដ្ឋភាពការប្រកួតវគ្គជម្រុះពានរង្វាន់ Ganzberg Cup រដូវកាលទី 3 តំបន់ភ្នំពេញនាថ្ងៃទី 1

BY
Khmernote Media
January 6, 2018

នៅក្នុងថ្ងៃប្រកួតវគ្គជម្រុះតំបន់ភ្នំពេញក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ថ្ងៃទី 1 នេះសង្កេតឃើញថាមានមានអ្នកគាំទ្រនិងក្រុមជាច្រើនបានចូលរួមការប្រកួតនេះ។ ការប្រកួតវគ្គជម្រុះតំបន់ភ្នំពេញនៅក្នុងថ្ងៃទី 1 នេះ ក្រុមហ៊ុន Ganzberg Beer បានបើកការប្រកួតជម្រុះតាំងពីវេលាម៉ោង 7:00 ព្រឹកមកម្លេះ។ ដោយលក្ខខ័ណ្ឌប្រកួតនៃការប្រកួតវគ្គជម្រុះនេះ គឺក្រុមដែលទទួលបានជ័យលាភីក្នុងប្រកួតវគ្គជម្រុះនេះនឹងមានកៅអីឡើងទៅវគ្គជម្រុះ Live Show តែម្ដង។ ការប្រកួតវគ្គជម្រុះតំបន់ភ្នំពេញនេះគឺមានក្រុមចំនួន 54 ក្រុមបានចូលរួមប្រកួតបង្ហាញសមត្ថភាព។ នៅក្នុងតំបន់ភ្នំពេញនេះក្រុមហ៊ុន Ganzberg Beer នឹងស្វែងរកក្រុមចំនួន 36 ក្រុមដើម្បីឡើងទៅវគ្គជម្រុះ Live Show ដោយក្រុមឈ្នះក្នុងវគ្គជម្រុះនេះចំនួន 27 ក្រុមនឹងមានសិទ្ធិឡើងទៅដោយស័្វយប្រវតិ្ត និងក្រុមដែលចាញ់ក៏ពុំទាន់អស់សង្ឃឹមដែរ ក្រុមហ៊ុន Ganzberg Beer នឹងស្វែងរកក្រុមចាញ់ដែលល្អជាងគេចំនួន 9 ក្រុមដើម្បីឡើងទៅវគ្គជម្រុះ Live Show។ ការជម្រុះតំបន់ភ្នំពេញនេះនឹងធ្វើឡើង 3 ថ្ងៃជាប់គ្នាគឺនៅថ្ងៃទី 6, 7, 8 ខែមករានេះ។

វគ្គជម្រុះ Live Show នឹងធ្វើឡើងនៅក្នុងថ្ងៃទី 21 ខែមករាខាងមុខនេះដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ហើយនិងធ្វើការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ MYTV។ ប្រាក់រង្វាន់រដូវកាលទី 3 នេះអាចនឹងច្រើនជាងរដូវកាលទី 1 និងទី 2។ ដោយកាលពីប្រកួតរដូវកាលទី 1 ប្រាក់រង្វាន់ជ័យលាភីគឺ 10000$ រដូវកាលទី 2 ប្រាក់រង្វាន់ជ័យលាភី 15000$ ប៉ុន្ដែនៅក្នុងរដូវកាលទី 3 ប្រាក់រង្វាន់ជ័យលាភីគឺច្រើនជាងនេះទៅទៀត នេះបើតាមការបញ្ជាក់របស់អ្នកគ្រប់គ្រងកម្មវិធី Ganzberg Cup។ កុំភ្លេចចូលរួមការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់ របស់កម្ពុជាទាំងអស់គ្នា។

បុត្រ

Share This Post: