អ្នកតំណាងក្រុម Panda 2R Sport FC សង្ឃឹមតែ 50% ប៉ុណ្ណោះក្នុងការយកឈ្នះក្រុមជើងឯករង Home Sport Original
- February 9, 2018
មុននេះបន្ដិចក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម Panda 2R Sport FC ដែលត្រូវប៉ះជាមួយនឹងក្រុម Home Sport Oringial នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 4 ក្នុងថ្ងៃអាទិត្យនេះ។
នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម Panda 2R Sport FC នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ចំពោះការប្រកួតជាមួយនឹងក្រុមជើងឯករង Home Sport Original វិញ កូនក្រុមរបស់គាត់រៀងមានសម្ពាធបន្ដិច ដោយសារតែកូនក្រុមរបស់គាត់គឺសុទសឹងតែយុវជនចំណូលថ្មីដោយពួកគេត្រូវការហ្វឹកហាត់ខ្លាំងដើម្បីត្រៀមប្រកួតជាមួយនឹងក្រុម Home Sport Original នេះ។

គាត់បានបញ្ជាក់ថា៖ ក្រុម Panda 2R Sport FC បានបង្កើតឡើងរយៈពេល 10 ឆ្នាំមកហើយ ជាពិសេសធ្លាប់ឆ្លងកាត់ការប្រកួតពានរង្វាន់ធំៗជាច្រើនទៀត។ ចំពោះការលេងជាមួយនឹងក្រុម Home Sport Original វិញក្រុមរបស់គាត់ធ្លាប់មានបទពិសោធន៍ប៉ះគ្នាជាច្រើនដងដែរមកហើយជាមួយនឹងក្រុមជើងឯករងមួយនេះ។ ចំពោះកីឡាកររបស់ក្រុម Panda 2R Sport FC នេះគឺសុទសឹងតែជាយុវជនចំណូលថ្មីទាំងអស់ ដោយកីឡាករចាស់ៗគាត់បានជម្រុះចោលខ្លះដោយសារតែពួកគាត់មានភារៈកិច្ចរវល់ការងារ ចំណែកឯកីឡាករបរទេសវិញក្រុមរបស់គាត់មានកីឡាករបរទេសម្នាក់ ដែលកីឡាករបរទេសម្នាក់នោះគឺជាកីឡាករដែលធ្លាប់មានបទពិសោធន៍លេងកីឡា Futsal តែម្ដង។
ចំពោះការចូលរួមប្រកួតពានរង្វាន់ Ganzberg Cup វិញគាត់បានចូលរួមស្ទើរតែគ្រប់រដូវកាលទៅហើយ ដោយរដូវកាលទី 1 កូនក្រុមរបស់គាត់ធ្វើបានល្អ អាចឡើងមកលេងវគ្គ Live Show បាន ចំណែកឯរដូវកាលទី 2 ក្រុមរបស់គាត់បានធ្លាក់ត្រឹមវគ្គជម្រុះតាមតំបន់ ចំណែកឯរដូវកាលទី 3 នេះវិញគាត់ពិតពេញនឹងទំរង់លេងរបស់កូនក្រុមគាត់ ដោយកូនក្រុមរបស់គាត់ប្រឹងប្រែងរហូតឡើងមកដល់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងការជម្រុះប្រចាំតំបន់រាជធានី។ អ្នកតំណាងក្រុម Panda 2R Sport FC គាត់បានប្រាប់ថា ទោះបីជាគាត់ធ្លាប់មានបទពិសោធន៍ប៉ះគ្នាជាមួយនឹងក្រុម Home Sport Original ជាច្រើនដងមកហើយ ប៉ុន្ដែគាត់សង្ឃឹមតែ 50% ប៉ុណ្ណោះក្នុងការយកឈ្នះក្រុម Home Sport Original។




បុត្រ
- Share This Post:






