ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរតាមរថយន្តទៅកាន់ខេត្តសៀមរាប ដើម្បីសម្ពោធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប

    BY Khmernote Media April 2, 2022
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរតាមរថយន្តទៅកាន់ខេត្តសៀមរាប ដើម្បីសម្ពោធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅព្រឹកថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរដោយរថយន្តឆ្ពោះទៅកាន់ខេត្តសៀមរាប។

    សម្តេចតេជោនាយករដ្ឋមន្រ្តី បានបង្ហោះសារនៅក្នុងបណ្តាញសង្គមថា៖ «ដំណើរ ទៅកាន់ខេត្តសៀមរាបដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣៨ខ្សែ ក្នុងទីរួមខេត្ត និងពិនិត្យអាកាសយានដ្ឋានថ្មីដែលបាននិងកំពុងសាងសង់។ អរគុណសន្តិភាព!» ៕

    Share This Post: