ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងរ៉ែ និងថាមពល ចេញប្រកាសព័ត៌មានពាក់ព័ន្ធនឹងករណីមន្ដ្រីរបស់ខ្លួន បានលួចលុយអង្គភាពជាង៥០ម៉ឺនដុល្លារ

    BY Khmernote Media April 2, 2022
    ក្រសួងរ៉ែ និងថាមពល ចេញប្រកាសព័ត៌មានពាក់ព័ន្ធនឹងករណីមន្ដ្រីរបស់ខ្លួន បានលួចលុយអង្គភាពជាង៥០ម៉ឺនដុល្លារ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មានពាក់ព័ន្ធនឹងករណីចោរកម្ម ដែលបានទទួលស្គាល់ថា មន្ដ្រីរបស់ខ្លួនដែលមានតួនាទីជា អនុប្រធានការិយាល័យគ្រប់គ្រងចំណូល ពិតជាបានលួចលុយរបស់អង្គភាពប្រាកដមែន។

    ក្រសួងរ៉ែនិងថាមពល សូមជម្រាបសាធារណជនឲ្យបានជ្រាបថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្រសួងរ៉ែ និងថាមពល បានរកឃើញនូវអំពីចោរកម្មប្រព្រឹត្តិដោយមន្ត្រីក្រសួងរ៉ែ និងថាមពលមួយរូបមានតួនាទី ជាអនុប្រធានការិយាល័យគ្រប់គ្រងចំណូល និងជារជ្ជទេយ្យករចំណូលរងទទួលបន្ទុកលើការងារប្រាក់រង្វាន់របស់ក្រសួងឈ្មោះ ជិន លក្ខិណា ភេទស្រី ដែលមន្ត្រីរូបនេះបានចូលបម្រើការងារនៅក្រសួងរ៉ែនិងថាមពល ចាប់ពីឆ្នាំ២០១៥ ហើយកន្លងមកពុំដែលបង្កបញ្ហាធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តពីប្រធានអង្គភាពឡើយ។

    បន្ទាប់ពីបានដឹងនូវអំពីខាងលើ ប្រធានអង្គភាពបានរៀបចំផ្ទៀងផ្ទាត់បញ្ជីបឋមហើយឃើញថា ថវិកាដែលបានបាត់បង់ជាប្រាក់ដុល្លារ មានចំនួន១៦០,២៣៧.៩២ (មួយរយហុកសិបពាន់ ពីររយសាមសិប ប្រាំពីរ និងកៅសិបពីរសេន) ដុល្លារអាមេរិក និងប្រាក់រៀលចំនួន១,៤៣១,២៨៤,៥៩៧.៨០ (មួយពាន់បួនរយ សាមសិបមួយលាន ពីររយប៉ែតសិបបួនពាន់ ប្រាំរយកៅសិបប្រាំពីរ និងប៉ែតសិបសេន) រៀល ដែលក្នុងនោះជាខ្ទង់ថវិកាប្រាក់រង្វាន់បានមកពីចំណូលសេវាសាធារណៈរបស់ក្រសួងរ៉ែ និងថាមពល តាមប្រកាសអន្តរក្រសួង សម្រាប់បើកជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់របស់ក្រសួងរ៉ែនិងថាមពល និងប្រាក់ពង្រឹងយន្តការ ដែលថ្នាក់ដឹកនាំទាំងអស់របស់ក្រសួង បានចូលរួមសន្សំចាប់តាំងពីឆ្នាំ២០១៧ មកសម្រាប់ដោះស្រាយការងារទូទៅរបស់ក្រសួងលើមុខការផ្សេងៗ របស់ក្រសួងដែលគ្មានថវិការដ្ឋសម្រាប់ចំណាយ។ ថវិកាសរុបដែល បាត់បង់ខាងលើនេះពុំមែនជាថវិកាសម្រាប់បង់ចូលថវិការដ្ឋទេ ៕

    ប្រភព៖ Ministry of Mines and Energy Cambodia

    Share This Post: