អាជ្ញាកណ្តាលម្នាក់ត្រូវ FA ពិន័យបីប្រកួតបន្ទាប់ពីសម្រេចផ្តល់បាល់ឲចាប់ផ្តើមប្រកួតដោយការប៉ាវស៊ីងសុង
- November 14, 2018
លោក David McNamara បានពិន័យបីប្រកួតក្នុងការប្រកួតរវាងក្លឹប Manchester City(women) ជាមួយនឹងក្លឹប Reading(women) កាលពីថ្ងៃទី 26 ខែតុលាបន្ទាប់ពីភ្លេចយកកាក់របស់គេពីក្នុងបន្ទប់ផ្លាស់ខោអាវ។

កាក់ដើម្បីសំរេចថាការទាត់បាល់ដំបូងចេញពីក្រុមណាមុនគឺជាការតម្រូវឲមានជាចាំបាច់បើយោងតាមច្បាប់នៃការប្រកួតបាល់ទាត់ អ្នកស្រី Joanna Stimpson អ្នកចាត់ការផ្នែកបាល់ទាត់ស្ត្រី FA បានប្រាប់កាសែត The Times ថាកំហុសរបស់ McNamara គឺ “ជាការធ្វេសប្រហែសមួយ”។

អ្នកស្រីបានបន្ថែមទៀតថា: “អាជ្ញាកណ្តាលបានភ្លេចកាក់របស់គាត់ហើយវាដល់ពេលវេលាដែលត្រូវប្រកួតដែលមិនអាចយឺតបាន”។ “គាត់គួរតែត្រូវបានរៀបចំខ្លួនឲបានល្អជាងនេះគាត់មើលទៅដូចជាមិនមានវិជ្ជាជីវៈជាអាជ្ញាកណ្តាល” ។ ការព្យួរបីប្រកួតរបស់ McNamara នឹងមានចាប់ពីថ្ងៃច័ន្ទទី 26 ខែវិច្ឆិកាដល់ថ្ងៃអាទិត្យទី 16 ខែធ្នូ។
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ BBC
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






