ឱកាសល្អ! ក្រសួងអប់រំ ផ្ដល់អាហារូបករណ៍ សម្រាប់សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ទៅប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២២-២០២៣
រាចធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងដល់បុគ្គលិកអប់រំទាំងពីរភេទឲ្យជ្រាបថា៖ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣នេះ ក្រោមកម្មវិធី The Indian Technical and Economic Cooperation Programme (ITEC) វិទ្យាស្ថានល្បីឈ្មោះមួយចំនួន នៃប្រទេសឥណ្ឌា នឹងរៀបចំកម្មវិធីបណ្ដុះបណ្ដាលរយៈពេលខ្លី (Virtual/physical short-term training programme) លើមុខជំនាញ Accounts, Finance, ICT, and Management, Banking, Good Governance ។

ភាគីមិត្ត នឹងមានការរ៉ាប់រងថ្លៃសំបុត្រយន្តហោះទៅ-មក ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ ការស្នាក់នៅ និងការចំណាយផ្សេងៗ ទៀត។ បេក្ខជនដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីបណ្ដុះបណ្ដាលរយៈពេលខ្លីខាងលើ សូមចូលមើលព័ត៌មានក្នុងគេហទំព័រ៖
-ព័ត៌មានបន្ថែម៖ https://www.itecgoi.in
-ដាក់ពាក្យ ៖ https://itecgoi.in/e-itec

ប្រភព៖ MoEYS Cambodia