ព័ត៌មានជាតិ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះស្រាវជ្រាវជួសជុលទឹកធ្លាយពេលយប់ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែមេសា នៅតាមសង្កាត់ទាំងនេះក្នុងរាជធានីភ្នំពេញ
BY Khmernote Media
April 6, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការចុះស្រាវជ្រាវ និងជួសជុលទឹកធ្លាយពេលយប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ចាប់ពីម៉ោង ២២៖០០នាទីយប់ ដល់ម៉ោង ០៥៖០០នាទីព្រឹក នៅតាមបណ្តាសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញដូចខាងក្រោម៖

១. សង្កាត់ស្រះចក ខណ្ឌដូនពេញ
២. សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង
៣. សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
៤. សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក
៥. សង្កាត់ពងទឹក ខណ្ឌដង្កោ
៦. សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ
៧. សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអជ្ញាធរមូលដ្ឋាន និងអតិថិជននៅតាមបណ្តាសង្កាត់ខាងលើ មេត្តាសហការ និងគាំទ្រដល់ក្រុមជំនាញយើងខ្ញុំ ដោយក្តីអនុគ្រោះ៕







ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority