កីឡា

ចំពោះវិន័យមិនសរសើរលោក Keisuke Honda មិនបាន

BY
Khmernote Media
November 16, 2018

អ្នកចាត់ការណ៍ទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda នៅក្នុងកំឡុងពេលបង្វឹកក្រុមជម្រើសជាតិកម្ពុជាកាលពីព្រឹកមិញនេះ លោក Keisuke Honda ដែលកំពុងតែដើរតួជាគ្រូបង្វឹកផងកីឡាករផងនោះបានរក្សានូវវិន័យយ៉ាងល្អដោយរូបលោកឆ្លៀតពេលហ្វឹកហាត់កាយសម្បទាខ្លួនឯងដើម្បីរក្សាសមត្ថភាពនិងកម្លាំង ក្នុងកំឡុងពេលរូបលោកសម្រាកពីក្លឹប Melbourne Victory FC ដើម្បីមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា។

លោក Keisuke Honda ដែលជាអតីតខ្សែបម្រើប្រយុទ្ធរបស់ក្រុមជម្រើសជាតិជប៉ុនបានប្ដេជ្ញាជួយក្រុមជម្រើសជាតិកម្ពុជាឲ្យរីកចម្រើនមួយកម្រិតទៀត ទោះបីជាលោកដឹងថាដឹកនាំកម្ពុជាពិតជាមានការលំបាកខ្លាំងក៏ដោយ។ គិតមកដល់ពេលនេះក្រោមការដឹកនាំ 5 ប្រកួតដំបូងរបស់លោក Honda គឺមិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយទេ ដោយ 5 ប្រកួតនោះគឺចាញ់ 4 និងស្មើ 1 ប្រកួត។ ហើយនៅក្នុងថ្ងៃទី 20 ខាងមុខនេះលោក Keisuke Honda នឹងមានភារៈកិច្ចបន្ដដឹកនាំក្រុមជម្រើសជាតិកម្ពុជាប៉ះក្រុមជម្រើសជាតិឡាវនៅក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup។

បុត្រ

ប្រភព៖ សហព័ន្ធកិឡាបាល់ទាត់កម្ពុជា

Share This Post: