Jordi Alba និង Alex Sandro បដិសេធមិនព្រមចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបរបស់ពួកគេ
- November 17, 2018
ខ្សែការពារ Jordi Alba និង Alex Sandro បានបដិសេធមិនព្រមចុះកិច្ចសន្យាថ្មីជាមួយនឹងក្លឹបរបស់ពួកគេ ក្រោយពេលក្លឹប Barcelona និង Juventus ត្រៀមផ្ដល់កិច្ចសន្យាថ្មីដល់ខ្សែការពារធ្វេងទាំងពីរ។

កុងត្រារបស់ខ្សែការពារ Jordi Alba របស់ Barcelona និងខ្សែការពារធ្វេង Alex Sandro របស់ក្លឹប Juventus នឹងបញ្ចប់កុងត្រាជាមួយនឹងក្លឹបរបស់ពួកគេនៅក្នុងឆ្នាំ 2020 ខាងមុខនេះ ហើយពួកគេទាំងពីរមិនទាន់ឈានដល់ការចុះហត្ថលេខាបន្ដកុងត្រាថ្មីនៅឡើយទេ ខណៈដែលពួកគេបដិសេធមិនទាន់ព្រមលើសំណើរកិច្ចសន្យាកុងត្រាថ្មី។
ក្រោយពេល Alba មិនព្រមបន្ដកុងត្រាថ្មីជាមួយនឹង Barcelona ក្លឹបសេះបង្កង់ Juventus កំពុងមានចំណាប់អារម្មណ៍ត្រៀមជួបពិភាក្សាដើម្បីនាំយកខ្សែការពារធ្វេងសញ្ជាតិអេស្ប៉ាញរូបនេះមកកាន់ទឹកដីអុីតាលីនៅក្នុងពេលកុងត្រារបស់គេជាមួយនឹង Barcelona បញ្ចប់នៅក្នុងឆ្នាំ 2020។ ចំណែកឯខ្សែការពារ Alex Sandro វិញទោះបីជាកុងត្រារបស់គេជាមួយនឹង Juventus បញ្ចប់នៅក្នុងឆ្នាំ 2020 ក៏ដោយ ក៏ខ្សែការពារធ្វេងរូបនេះត្រូវបានក្លឹបធំៗជាច្រើនទាក់ទងចង់បានរូបគេ ហើយក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ ខ្សែការពារ Alex Sandro ត្រូវបានក្លឹបធំៗត្រៀមដាក់សំណើរសុំទិញរូបគេទៀតផង។

បុត្រ
ប្រភព៖ Goal
- Share This Post:






