ចេះរកនឹកឃើញ! អត់ការងារធ្វើ យកដុំមូលញាត់ចូលគូទលេង មានអីជាប់ក្នុងពោះរត់រកពេទ្យជួយ
ចិន៖ បុរសម្នាក់មានអាយុ៣១ឆ្នាំ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់ភ្លាមៗ បន្ទាប់ពីមានដុំកែវមូលមួយទំហំ ៧៦ មីលីម៉ែត្រ ជាប់នៅក្នុងចុងពោះវៀនរបស់គាត់។ បុរសជាជនរងគ្រោះមានឈ្មោះថា Xiao Ming រស់នៅក្នុងក្រុង Dongguan ខេត្ត Guangdong ប្រទេសចិន។
មុនពេលបញ្ចូនគាត់ទៅកាន់មន្ទីរពេទ្យបុរសជនរងគ្រោះបានទទួលរងនូវការឈឺចាប់ចេញមកពីក្នុងពោះអស់រយៈពេល៧ម៉ោង ហើយពេលទៅដល់មន្ទីពេទ្យខាងវេជ្ជបណ្ឌិតបានប្រើពេលប្រមាណជា១ម៉ោង ដើម្បីធ្វើការវះកាត់ប្រកបដោយជោគជ័យ ហើយខាងវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា ប្រសិនបើជនរងគ្រោះមកយឺតពេលតែបន្តិចគេអាច នឹងស្លាប់បាត់បង់ជីវិតបាន។
ក្រោយការវះកាត់ប្រកបដោយជោគជ័យ បុរសជនរងគ្រោះបានឲ្យដឹងថា គាត់មានទម្លាប់យកដុំកែវខាងលើដាក់ចូលក្នុងរន្ធគូទលេងជាប្រចាំ ហើយរាល់ដងគាត់អាចបញ្ចេញវាមកក្រៅវិញជាធម្មតា ដែលជាអកុលសលើកនេះ វាបានជាប់នៅក្នុងចុងពោះវៀនដូចនេះទៅវិញ៕

ភក្តី
ប្រភព៖ dailymail