លោក Emmanuel Macron បានឈ្នះការបោះឆ្នោតម្ដងទៀត ដែលធ្វើឱ្យគាត់ក្លាយជាប្រធានាធិបតីបារាំងតែម្នាក់គត់ ដែលឈ្នះបានអាណត្តិទី២ ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយ
- BY
- autoadmin
- April 25, 2022
លោក Emmanuel Macron បានឈ្នះការបោះឆ្នោតធ្វើជាប្រធានាធិបតីបារាំង ១ អាណត្តិទៀត នៅថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ ដោយបានយកឈ្នះគូប្រជែងរបស់គាត់ គឺលោកស្រី Marine Le Pen ហើយបានជំរុញឱ្យមានរលកនៃភាពធូរស្រាលនៅក្នុងទ្វីបអឺរ៉ុប ដែលក្រុមស្តាំនិយមត្រូវបានគេបញ្ចៀសមិនឱ្យមានអំណាចបាន។ លោក Macron ដែលជាអ្នកកណ្ដាលនិយម ត្រូវបានគេកំណត់ថា បានឈ្នះប្រហែល ៥៨% នៃសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតជុំទី២ បើធៀបនឹងលោកស្រី Le Pen ដែលមាន ៤២% នេះបើយោងតាមការព្យាករណ៍ដោយក្រុមហ៊ុនបោះឆ្នោត សម្រាប់ប៉ុស្តិ៍ទូរទស្សន៍បារាំងដោយផ្អែកលើគំរូនៃការរាប់សន្លឹកឆ្នោត។

លោក Macron គឺជាប្រធានាធិបតីបារាំងដំបូងគេ ដែលឈ្នះអាណត្តិទី២ ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយ ប៉ុន្តែលទ្ធផលរបស់លោកស្រី Le Pen ក៏បង្ហាញពីភាពប្រទាក់ប្រទាញបំផុតផងដែរ នៅពេលដែលក្រុមស្តាំនិយមរបស់បារាំង មិនធ្លាប់ឡើងកាន់អំណាចនៅប្រទេសបារាំងនោះឡើយ ហើយវាក៏បានបង្ហាញពីភាពបែកបាក់ក្នុងសង្គមយ៉ាងខ្លាំង។ ប្រធានាធិបតីវ័យ ៤៤ ឆ្នាំរូបនេះ នឹងប្រឈមជាមួយបញ្ហាជាច្រើននៅក្នុងអាណត្តិទី២ របស់គាត់ ដោយចាប់ផ្តើមជាមួយនឹងការបោះឆ្នោតសភាក្នុងខែមិថុនា ខណៈការរក្សាសំឡេងភាគច្រើននឹងមានសារៈសំខាន់ក្នុងការធានាថា គាត់យល់ពីមហិច្ឆតារបស់គាត់ ក្នុងការកែទម្រង់ប្រទេសបារាំង។ លទ្ធផលត្រូវបានគេរំពឹងថា នឹងត្រូវបានបញ្ជាក់ដោយលទ្ធផលផ្លូវការពេញមួយយប់ ជាមួយនឹងតួលេខចុងក្រោយដែលត្រូវកំណត់នៅថ្ងៃចន្ទ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






