អ្នកជំនាញម្នាក់ព្រមានថា ថៃនៅមិនទាន់អាចប្រកាសយកឈ្នះលើកូវីដបាននោះទេ ដ្បិតថៃនៅមានហានិភ័យខ្ពស់ក្នុងការរាតត្បាតមេរោគជាថ្មីម្តងទៀត
- BY
- Pheakdey
- April 26, 2022
ថៃ៖ អ្នកជំនាញម្នាក់បានធ្វើការព្រមានថា ថៃនៅមិនទាន់អាចប្រកាសយកឈ្នះលើជំងឺកូវីដ-១០នបាននៅឡើយទេ ដ្បិតថៃនៅតែមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងរលកនៃការរាត្បាតមេរោគកូវីដ-១៩ជាថ្មីម្តងទៀត។ បើតាមការចុះផ្សាយរបស់របស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អ្នកជំនាយដែលបានធ្វើការព្រមាននេះគឺលោកវេជ្ជបណ្ឌិត Prasit Watanapa ដែលជាព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Mahidol ក្នុងទីក្រុងបាងកក ប្រទេសថៃ។

ប្រភពខាងលើបានបន្តថា ការព្រមានរបស់លោកវេជ្ជបណ្ឌិត Prasit Watanapa ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកបានធ្វើការអត្ថាធិប្បាយដោយផ្ទាល់លើបណ្តាញសង្គម Facebook ចេញពីមន្ទីរពេទ្យ Siriraj ដើម្បីដាសតឿនពលរដ្ឋមួយចំនួនកុំឲ្យភ្លេចខ្លួនពីជំងឺកូវីដ-១៩ ក្រោយរលកនៃការរាតត្បាតមេរោគក្នុងប្រទេសថៃហាក់ធ្លាក់ចុះបន្តិច។ លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា មេរោគនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីអាចនឹងរាតត្បាតក្នុងប្រទេសថៃខ្លាំងឡើងវិញគ្រប់ពេលវេលា ដូចនេះទាំងអាជ្ញាធរនិងពលរដ្ឋមិនត្រូវមានសន្តិភាពជាមួយកូវីដ-១៩ ពេកនោះទេ ពោលគឺត្រូវបន្តយកចិត្តទុកការពារការចម្លងឲ្យបានខ្ពស់ជាបន្តទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






