អន្តរជាតិ

អាឡឺម៉ង់ប្រកាសផ្តល់រថក្រោះសម្រាប់ប្រឆាំងយន្តហោះចម្បាំដល់អ៊ុយក្រែនជាលើកដំបូង

BY
Pheakdey
April 27, 2022

អាឡឺម៉ង់៖ ប្រទេសអាឡឺម៉ង់កាលពីថ្ងៃអង្គារ ទី២៦ ខែមេសាម្សិលមិញនេះបានប្រកាសថា នឹងផ្តល់ជំនួយផ្នែកយោធាមួយចំនួនទៅកាន់ប្រទេសអ៊ុយក្រែនសម្រាប់ប្រើប្រាស់ប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពរុស្ស៊ី ហើយនេះក៏ជាការផ្តល់ជំនួយដោយផ្ទាល់លើកទីមួយផងដែររាប់ចាប់តាំងពីរុស្ស៊ីផ្តើមវាយលុកចូលក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ជំនួយផ្នែកយោធារបស់រដ្ឋាភិបាលអាឡឺម៉ង់នោះគឺជាប្រភេទអាវុធធន់ធ្ងន់រួមមាន រថក្រោះ Gepard ដែលបំពាក់ដោយកាំភ្លើងប្រឆាំងយន្តហោះចម្បាំង។

Germany makes U-turn on sending heavy weaponry to Ukraine | Financial Times

នៅក្នុងអំឡុងពេលនៃការប្រកាស់ផ្តល់ជំនួយនោះ លោក Christine Lambrecht ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិអាឡឺម៉ង់បានបញ្ជាក់ថា ពេលនេះរដ្ឋាភិបាលអាឡឺម៉ង់កំពុងព្យាយាមកាត់បន្ថយការនាំចូលថាមពលពីប្រទេសរុស្ស៊ី ដែលនិន្នាការនេះក៏ជាផ្នែកមួយនៃការដាក់ទណ្ឌកម្មចំពោះប្រទេសរុស្ស៊ីផងដែរ។ លោករដ្ឋមន្ត្រីរូបនេះបានបន្តថា រដ្ឋាភិបាលអាឡឺម៉ង់ក៏អាចពិចារណាផ្តល់ជំនួយទៅកាន់ប្រទេសអ៊ុយក្រែនជាច្រើនបន្ថែមទៀតផងដែរ ប្រសិនបើសង្គ្រាមនៅបន្តអូសបន្លាយ​ក្នុងរយៈពេលយូរទៀត៕

 អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: