អន្តរជាតិ

អ្នកវិទ្យាសាស្រ្តព្រមានថា អាហ្វ្រិកខាងត្បូងអាចប្រឈមនឹងរលកកូវីដ-១៩ទ្រង់ទ្រាយធំម្តងទៀត ដែលជាការរាតត្បាតវ៉ារ្យ៉ង់ BA.4 និង BA.5

BY
Pheakdey
April 30, 2022

អាហ្វ្រិកខាងត្បូង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី៣០​ ខែមេសានេះបានឲ្យដឹងថា ប្រទេសអាហ្វ្រិកខាងត្បូងអាចប្រឈមនឹងរលកនៃការរាតត្បាតជំងឺកូវីដ-១៩ ជាថ្មីម្តងទៀត ដ្បិតក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយនេះចំនួនអ្នកឆ្លងកូវីដ-១៩ថ្មីនៅទូទាំងអាហ្វ្រិកខាងត្បូងហាក់កើនឡើងគួរឲ្យកត់សម្គាល់។ បើតាមក្រុមអ្នកវិទ្យាសាស្រ្តអាហ្វ្រិកខាងត្បូងបានបញ្ជាក់ថា កូវីដ-១៩ ដែលកំពុងបង្កការព្រួយបារម្ភនៅពេលនេះគឺជាវ៉ារ្យ៉ង់បំប្លែងខ្លួនចេញពីមេរោគអូមីក្រុងប្រភេទ BA.4 និង BA.5។

គួរបញ្ជាក់ជូនថា អាហ្វ្រិកខាងត្បូងគឺជាប្រទេសដែលមានចំនួនអ្នកឆ្លងនិងស្លាប់ដោយជំងឺកូវីដ-១៩ច្រើនជាងគេក្នុងចំណោមប្រទេសនៅទ្វីបអាហ្រ្វិក ហើយដែនដីមួយនេះក៏ធ្លាប់ជាកន្លែងនៃកាកើតមានមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីៗមួយចំនួនផងដែរនាពេលកន្លងមក។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះអាហ្វ្រិកខាងត្បូងមានតួលេខអ្នកឆ្លងកូវីដ-១៩សរុបចំនួន ៣,៧លាននាក់ និងស្លាប់សរុបជាង ១សែននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖  Channel News Asia

 

Share This Post: