អន្តរជាតិ

ថៃសម្រេចដាក់ចេញវិធានការចាំបាច់មួយចំនួនដើម្បីអនុញ្ញាតឲ្យអ្នកជំងឺកូវីដអាចមកបោះឆ្នោតបានដោយស្មើភាពដូចពលរដ្ឋទូទៅដែរ

BY
Pheakdey
April 30, 2022

ថៃ៖ តាមគម្រោងគឺថៃនឹងរៀបចំការបោះឆ្នោតជ្រើសអភិបាលនៃគណៈអភិបាលក្រុងបាងកក និងជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងនៅក្នុងថ្ងៃទី ២២ ខែឧសភាខាងមុខនេះ ហើយវាក៏ជាការបោះឆ្នោតលើកទី ១១ សម្រាប់ថៃផងដែរ ខណៈការបោះឆ្នោតចុងក្រោយគ្រោងរៀបឡើងកាលពីឆ្នាំ២០១៣ តែត្រូវពន្យាពេលរហូតដល់មកដល់ឆ្នាំ២០១៤ ព្រោះឥទ្ធិពលនៃកម្លាំងយោធាថៃក្នុងការគ្រប់គ្រងរដ្ឋាភិបាល។ ការបោះឆ្នោតត្រូវបានគេមើលឃើញថា បានរៀបចំឡើងក្នុងបរិបថនៃការរាតត្បាតជំងឺកូវីដ-១៩ ខណៈសំឡេងឆ្នោតរបស់អ្នកជំងឺកូវីដ-១៩នៅតែជាធាតុផ្សំយ៉ាងចាំបាច់បំផុតសម្រាប់លទ្ធផលផ្លូវការនៃការបោះឆ្នោតទាំងមូល។

ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនេះអាជ្ញាធរសុខាភិបាលថៃបានសម្រេចដាក់ចេញវិធានការចាំបាច់មួយចំនួនដើម្បីអនុញ្ញាតឲ្យអ្នកជំងឺកូវីដ-១៩ និងពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតែអាចមកបោះឆ្នោតជ្រើសរើសបេក្ខភាពអភិបាលក្រុងដែលពួកគេគាំទ្របានដោយស្មើភាពគ្នាដូចពលរដ្ឋទូទៅដែរ។ បើតាមលោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា វិធានការដែលអាជ្ញាធរថៃនឹងដាក់ឲ្យអនុវត្តនោះរួមមានរៀបចំការិយាល័យបោះឆ្នោតដាច់ដោយឡែកមួយសម្រាប់អ្នកជំងឺកូវីដ-១៩ ហើយក្នុងអំឡុងពេលមកបោះឆ្នោតនោះអ្នកជំងឺទាំងអស់នឹងតម្រូវឲ្យពាក់ម៉ាស់ពិសេសមួយដែលមានកម្រាស់រហូតដល់ ២ជាន់។ រដ្ឋមន្ត្រីសុខាភិបាលរូបនេះបានបន្តថា ខាងមន្ត្រីជំនាញក៏កំពុងពិចារណាដាក់ចេញវិធានការចាំបាច់មួយចំនួនទៀតផងដែរដើម្បីធានាថា ការបោះឆ្នោតត្រូវបានរៀបចំឡើងដោយសុវត្ថិភាពនិងស្មើភាពគ្នាក្នុងចំណោមពលរដ្ឋទាំងអស់៕

Bangkok governor election to be held in May, says Prayut

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger 

Share This Post: