អន្តរជាតិ

រថយន្តយោធានិងរថក្រោះមួយចំនួនរបស់រុស្ស៊ីដែលបំពាក់កង់ផលិតនៅចិនគឺងាយបែកនិងជាប់គាំងក្នុងផ្លូវភក់ពេលធ្វើសង្គ្រាមនៅអ៊ុយក្រែន

BY
Pheakdey
May 2, 2022

រថយន្តយោធានិងរថក្រោះមួយចំនួនរបស់កងទ័ពរុស្ស៊ីដែលកំពុងត្រូវបានគេប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែនត្រូវបានគេប្រទះឃើញជាប់គាំងនិងបែកកង់ជាញឹកញាប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail កាលពីថ្ងៃអាទិត្យ ទី២ ខែឧសភាម្សិលមិញនេះ។ មូលហេតុដែលបង្កឲ្យមានបញ្ហាអសកម្មនេះកើតឡើងគឺបណ្តាលមកពីរថយន្តយោធានិងរថក្រោះរបស់កងទ័ពរុស្ស៊ីទាំងនោះត្រូវបានបំពាក់ដោយសម្បកកង់ផលិតនៅក្នុងប្រទេសចិនដែលមានតម្លៃថោកនិងគ្មានគុណភាពខ្ពស់តាមស្តង់ដាបច្ចេកទេសនោះទេ។

NATO vehicles use Michelin XZL tyres, but Chinese businesses often copy the intellectual property of Western companies to produce cheaper copies in greater quantities

ប្រភពខាងលើបានបន្តថា សម្រាប់រថយន្តយោធានិងរថក្រោះរបស់អង្គការ NATO ត្រូវបានគេបំពាក់ដោយសម្បកកង់ម៉ាក Michelin XZL ផលិតដោយក្រុមហ៊ុននៅតាមបណ្តាប្រទេសលោកខាងលិច ដោយកង់រថយន្តទាំងនោះអាចមានតម្លៃរហូតដល់ ៣៦,០០០ដុល្លារអាមេរិកសម្រាប់កង់មួយឈុតមាន ៥០គ្រាប់។​​ យ៉ាងណាក្តី មន្ត្រីពុករលួយរុស្ស៊ីមួយចំនួនបានជ្រើសរើសប្រើប្រាស់សម្បកកង់រថយន្តម៉ាក Yellow Sea YS20 ផលិតក្នុងប្រទេសចិន ដែលមានតម្លៃត្រឹមតែ ២០៨ដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់កង់មួយឈុតមាន ៥០គ្រាប់ដូចគ្នា។​ កត្តានេះហើយទើបធ្វើឲ្យរថយន្តយោធានិងរថក្រោះរុស្ស៊ីងាយជាប់គាំងពេលបើកកាត់ផ្លូវភក់និងងាយបែកពេលបើកផ្លូវឆ្ងាយឬត្រូវកម្តៅថ្ងៃខ្លាំង។ សូមបញ្ជាក់ជូនថា បញ្ហាខាងលើនេះក៏បានធ្វើឲ្យប៉ះពាល់ដល់ក្បួនយោធារបស់រុស្ស៊ីផងដែរ ពោលគឺបណ្តាលឲ្យមានភាពយឺតយ៉ាវក្នុងការចល័តទ័ពនិងការដឹកជញ្ជូនសម្ភារៈមួយចំនួន៕

Ukrainian forces capture a Russian army vehicle near Kyiv with the tyres burst. Corrupt Russian officers may have saved cash on tyres for their trucks and armoured vehicles by opting for cheap Chinese alternatives

Western officials believe cheap Chinese knock-offs may have played a role in the stalled invasion as more Russian vehicles are found abandoned in difficult terrain

A Ukrainian serviceman jumps to shake the mud from his boots near the frontline village of Krymske. Crimea and south Ukraine is dryer with terrain, posing less of a risk for the Russians

A Russian Army Pantsir-S1 SAM is shown stuck in the mud after its tyres burst. Leaving tyres in direct sunlight for months on end often causes them to rip, adding to the amount of abandoned vehicles Ukrainians have encountered in various parts of the country

អត្ថបទ៖ ភក្តី

ប្រភព៖ Daily Mail

Share This Post: