អន្តរជាតិ

អាមេរិកនឹងចំណាយប្រាក់ជាង ៣ពាន់លានដុល្លារលើគម្រោងផលិតរថយន្តដើរដោយថាមពលអគ្គិសនី

BY
Pheakdey
May 3, 2022

អាមេរិក៖ សហរដ្ឋអាមេរិកនឹងចំណាយប្រាក់ជាង ៣ពាន់លានដុល្លារលើគម្រោងផលិតរថយន្តដើរដោយថាមពលអគ្គិសនី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៣ ខែឧសភានេះ។ បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកបានបញ្ជាក់ថាកញ្ចប់ថវិកាចំនួន ៣ពាន់លាននេះនឹងត្រូវផ្តល់ជូនទៅកាន់នាយកដ្ឋានថាមពលអាមេរិក ហើយវាគឺជាផ្នែកមួយនៃមូលធិនិចំនួន ១ទ្រីលានដុល្លារ ដែលលោកប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាអនុម័តកាលពីឆ្នាំមុនសម្រាប់ប្រើប្រាស់លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងថាមពល។

ប្រភពខាងលើបានបន្តថា មូលហេតុដែលអាមេរិកសម្រេចចំណាយលុយយ៉ាងច្រើនលើគម្រោងអភិវឌ្ឍន៍រថយន្តដើរដោយតាមថាមពលអគ្គិសនីនេះ ព្រោះអាមេរិកមានគម្រោងចង់ឲ្យមានការដាក់លក់រថយន្តដើរដោយថាមពលអគ្គិសនី ៥០%នៃរថយន្តដាក់លក់ក្នុងទីផ្សារនៅអាមេរិកនៅត្រឹមឆ្នាំ ២០៣០ខាងមុខនេះ។ ជាងនេះទៅទៀតក្រុមអ្នកវិភាគបានមើលឃើញថា ឥរិយាបថរបស់អាមេរិកចំពោះការអភិវឌ្ឍន៍រថយន្តអគ្គិសនីនេះក៏ជាការប្រកួតប្រជែងមួយជាមួយនឹងប្រទេសចិនផងដែរ ដ្បិតក្នុងពេលនេះវិស័យបច្ចេកវិទ្យាលើការផលិតរថយន្តអគ្គិសនីរបស់ចិនកំពុងរីកចម្រើនយ៉ាងខ្លាំង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: