អន្តរជាតិ

ថៃត្រៀមប្រកាសយកឈ្នះលើសមរភូមិកូវីដ ក្រោយចំនួនអ្នកឆ្លង និងអ្នកបាត់បង់ជីវិតប្រចាំថ្ងៃបន្តធ្លាក់ចុះយ៉ាងច្រើន

BY
Pheakdey
May 4, 2022

ថៃ៖ ថៃត្រៀមប្រកាសយកឈ្នះលើសមរភូមិកូវីដ-១៩ ក្រោយចំនួនអ្នកឆ្លងនិងស្លាប់ប្រចាំថ្ងៃបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃពុធ ទី៤ ខែឧសភានេះ។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាលថៃបានបង្ហាញថា តួលេខអ្នកឆ្លងកូវីដ-១៩​ នៅទូទាំងប្រទេសថៃបានធ្លាក់ចុះក្រោម ១ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយតួលេខអ្នកស្លាប់វិញបានធ្លាក់ចុះក្រោម ១០០នាក់ក្នុងមួយថ្ងៃ ខណៈការធ្លាក់ចុះនេះបន្តកើតមានក្នុងរយៈពេល​ ៣ថ្ងៃជាប់ៗគ្នាមកហើយ។

បើតាមលោក Kiattiphum Wongrajit ដែលជាមន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលថៃបានឲ្យដឹងថា ការធ្លាក់ចុះនៃចំនួនអ្នកឆ្លងនិងស្លាប់ដោយជំងឺកូវីដ-១៩នេះគឺជាលទ្ធផលមួយដែលផ្ទុយពីការព្យាករណ៍របស់ក្រុមអ្នកជំនាញមួយចំនួនដែលនាពេលកន្លងមកធ្លាប់បានលើកឡើងថា ក្រោយពេលចូលឆ្នាំប្រពៃណីថៃរួចគឺចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នឹងកើនឡើងខ្ពស់រហូតដល់កម្រិតប្រកាសអាសន្ន។ មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តថា ហេតុផលដែលជំរុញឲ្យតួលេខអ្នកឆ្លងនិងស្លាប់ដោយកូវីដ-១៩ ធ្លាក់ចុះក៏ព្រោះតែ អាជ្ញាធរថៃបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានយ៉ាងច្រើននៅក្នុងសហគមន៍ ហើយអាជ្ញាធរក៏បានដាក់នូវចេញវិធានសំខាន់ៗជាច្រើនចំគោលដៅផងដែរ ទើបអាចទប់ស្កាត់ការរាតត្បាតមេរោគបានដោយមានប្រសិទ្ធិភាពដូចនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

Share This Post: