UN បញ្ជូនក្បួនរថយន្តទៅកាន់ទីក្រុង Mariupol ដើម្បីជួយជម្លៀសជនស៊ីវិលចេញពីតំបន់ដែលគេហៅថា “ឋាននរកដ៏អាក្រក់បំផុត”
- BY
- Pheakdey
- May 6, 2022
នៅថ្ងៃសុក្រ ទី៦ ខែឧសភានេះអង្គការសហប្រជាតិបានបញ្ជូនក្បួនរថយន្តទៅកាន់ទីក្រុង Mariupol ប្រទេសអ៊ុយក្រែន ដើម្បីជួយជម្លៀសជនស៊ីវិលដែលកំពុងជាប់នៅក្នុងរោងចក្រដែកមួយកន្លែង ដែលបច្ចុប្បន្ននេះត្រូវបានគេហៅថា “ឋាននរកដ៏អាក្រក់បំផុត” ក្រោយតំបន់មួយនេះត្រូវបានឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ីនិងមានការផ្ទុះអាវុធទ្រង់ទ្រាយធំនៅទីនោះផងដែរ។ គួរបញ្ជាក់ជូនថា កងទ័ពរុស្ស៊ីបានប្រកាសពីបទឈប់បាញ់ចំនួន ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះទៅ ដើម្បីបើកផ្លូវឲ្យមានការជម្លៀសប្រជាពលរដ្ឋស៊ីវិលចេញពីតំបន់រោងចក្រនេះ។

យ៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់ការសែត បាងកកប៉ុស្តិ៍ បានអះអាងថា ការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្តកើតមាននៅតំបន់ Azovstal រហូតដល់មានការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំទៀតផង បើទោះជាមានការប្រកាសពីបទឈប់បាញ់ក៏ដោយ។ សូមបញ្ជាក់ជូនថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជាង ១០សប្តាហ៍មកហើយ ខណៈខាងរុស្ស៊ីហាក់មិនបន្ធូរដៃទាល់តែសោះបើទោះជាពិភពលោកនាំគ្នាដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះរុស្ស៊ីក៏ដោយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






