ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    របាយការណ៍មួយរបស់ WHO បង្ហាញថា កូវីដ-១៩បានឆក់យកជីវិតមនុស្សជិត ១៥លាននាក់នៅចន្លោះឆ្នាំ ២០២០-២០២១ ខណៈតួលេខនេះគឺច្រើនជាងតួលេខផ្លូវការរហូតដល់ ៣ដង

    BY Pheakdey May 6, 2022
    របាយការណ៍មួយរបស់ WHO បង្ហាញថា កូវីដ-១៩បានឆក់យកជីវិតមនុស្សជិត ១៥លាននាក់នៅចន្លោះឆ្នាំ ២០២០-២០២១ ខណៈតួលេខនេះគឺច្រើនជាងតួលេខផ្លូវការរហូតដល់ ៣ដង

    អង្គការសុខភាពពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភាម្សិលមិញនេះបានចេញរបាយការណ៍មួយដោយបង្ហាញថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅចន្លោះឆ្នាំ ២០២០ និង ២០២១ អាចមានចំនួនពី ១៣,៣លាន-១៦,៦លាននាក់ ពោលគឺតួលេខនេះច្រើនជាងតួលេខផ្លូវការរហូតដល់ ៣ដងឯណោះ។​ របាយការណ៍របស់អង្គការសុខភាពពិភពលោកនេះបានបញ្ជាក់ថា បើគិតជាមធ្យមគឺមានមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៥០០បានស្លាប់បាត់បង់ជីវិតនៅជុំវិញពិភពលោក និងបើគិតតាមសប្តាហ៍គឺក្នុងមួយសប្តាហ៍តួលេខអ្នកស្លាប់អាចមានដល់ខ្ទង់រាប់ពាន់នាក់ឯណោះ។

    សូមបញ្ជាក់ជូនថា នៅក្នុងរបាយការណ៍របស់អង្គការសុខភាពពិភពលោកដែលត្រូវបានចុះផ្សាយបន្តដោយកាសែត បាងកកប៉ុស្តិ៍ មួយនេះគឺគេបានបូកបញ្ចូលទាំងចំនួនអ្នកស្លាប់ដោយសាឥទ្ធិពលនៃជំងឺកូវីដ-១៩ ផងដែរ ពោលគឺមិនមែនរាប់តែចំនួនអ្នកស្លាប់ដែលជាអ្នកជំងឺកូវីដ-១៩ នោះទេ ទើបបានជាតួលេខអ្នកស្លាប់ក្នុងរបាយការណ៍នេះមានចំនួនច្រើនដូចនេះ។ សូមបញ្ជាក់ផងដែរថា របាយការណ៍ពិសេសនេះត្រូវបានក្រុមអ្នកជំនាញធ្វើការវាយតម្លៃអំពីចំនួនអ្នកស្លាប់ដោយសាជំងឺកូវីដ-១៩​ នៅចន្លោះពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១ ហើយបើគិតតួលេខអ្នកស្លាប់ជាមធ្យមគឺមានចំនួន ១៤,៩ លាននាក់ (តួលេខគិតជាមធ្យមនៃតួលេខចន្លោះពី ១៣,៣-១៦,៦លាននាក់)៕

    Covid pandemic killed 13 to 17 million in 2020-21: WHO

    អត្ថបទ៖ ភក្តី
    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: