Isco ចង់ចាកចេញពី Real Madrid បន្ទាប់ពីលោក Solari មិនឲ្យតម្លៃទេពកោសល្យរបស់គាត់
- November 26, 2018
ខ្សែបម្រើ Isco កំពុងស្វែងរកផ្លូវក្នុងការចាកចេញពីក្លឹបអធិរាជសរ Real Madrid ដើម្បីស្វែងរកក្លឹបណាមួយដែលផ្ដល់តម្លៃដល់ទេពកោសល្យរបស់គាត់ជាងក្លឹបយក្សរបស់អេស្ប៉ាញមួយនេះ។

យោងតាមការចុះផ្សាយរបស់សារពត៌មាន Don Balon បានឲ្យដឹងថា៖ Isco កំពុងសម្លឹងមើលផ្លូវដើម្បីចាកចេញពីក្លឹបអធិរាជសរ Real Madrid នៅក្នុងពេលបញ្ចប់រដូវកាលនេះ បន្ទាប់ពីខ្សែបម្រើសញ្ជាតិអេស្ប៉ាញអង្គុយកៅអីបម្រុង 5 ប្រកួតជាប់គ្នាក្រោមការដឹកនាំថ្មីរបស់លោក Santiago Solari ដែលទើបតែចូលមកកាន់ដំណែងជាគ្រូបង្វឹករបស់ Real Madrid។ ការដាក់ឲ្យ Isco អង្គុយកៅអីបម្រុងនេះលោក Solari លើកឡើងថា៖ លោកចង់ឲ្យមានការផ្លាស់ប្ដូរថ្មីនៅក្នុងក្លឹប ជាពិសេសទម្រង់លេងថ្មី ដែលជាហេតុរូបលោកដាក់ឲ្យ Isco ជាប់ឈ្មោះជាកីឡាករបម្រុង។
ខ្សែបម្រើ Isco បាននិិយាយប្រាប់ប្រធានក្រុមកីឡាករ Sergio Ramos ថាគាត់កំពុងស្វែងរកផ្លូវចាកចេញពី Real Madrid ដើម្បីស្វែងរកក្លឹបថ្មីណាមួយដែលឲ្យតម្លៃទេពកោសល្យរបស់គាត់ជាងក្លឹប Real Madrid។ ហើយគោលដៅបន្ទាប់អាចជាលីគកំពូល Premier League។

បុត្រ
ប្រភព៖ Goal
- Share This Post:






