គិតត្រឹមពេលនេះកូវីដ-១៩បានឆក់យកជីវិតពលរដ្ឋអាមេរិកអស់ជាង ១លាននាក់ហើយ ខណៈតួលេខអ្នកឆ្លងវិញមានរហូតដល់ជាង ៨៣លាននាក់
- BY
- Pheakdey
- May 12, 2022
អាមេរិក៖ គិតត្រឹមពេលនេះកូវីដ-១៩ បានឆក់យកជីវិតពលរដ្ឋនៅសហរដ្ឋអាមេរិកអស់ជាង ១លាននាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភានេះ។ បើគេយកតួលេខអ្នកស្លាប់នេះទៅធ្វើការប្រៀបធៀបជាមួយនឹងចំនួនពលរដ្ឋអាមេរិកសរុបគឺវាអាចបង្ហាញថា មានពលរដ្ឋអាមេរិកម្នាក់ក្នុងចំណោមពលរដ្ឋ ៣២៧នាក់បានស្លាប់បាត់បង់ជីវិត ឬតួលេខអ្នកស្លាប់នេះមានច្រើនជាងចំនួនពលរដ្ឋអាមេរិកដែលកំពុងរស់នៅក្នុងទីក្រុង San Francisco ទៅទៀត។

គួររបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះអាមេរិកមានតួលេខអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃជាមធ្យមខ្ទង់ ៨ម៉ឺននាក់ ខណៈតួលេខអ្នកឆ្លងសរុបមានចំនួនជាង ៨៣លាននាក់ និងស្លាប់សរុបមានចំនួន ១,០២៥,៧៦៤ នាក់។ ដោយឡែកបើគិតក្នុងក្របខណ្ឌទូទាំងពិភពលោកវិញគឺចំនួនអ្នកឆ្លងកូវីដ-១៩ សរុបមានរហូតដល់ជាង ៥១៩លាននាក់ និងស្លាប់សរុបជាង ៦,២លាននាក់។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះអាមេរិកគឺជាប្រទេសដែលមានចំនួនអ្នកស្លាប់និងឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេបំផុតលំដាប់ទី ១នៅលើពិភពលោក៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






