អន្តរជាតិ

តុលាការស្រីលង្កាសម្រេចហាមឃាត់អតីតនាយករដ្ឋមន្ត្រីមិនឲ្យចេញក្រៅប្រទេស ដ្បិតរូបគាត់ត្រូវជាប់សង្ស័យក្នុងករណីបង្ក្រាបបាតុកម្មដោយហឹង្សាដែលបង្កឲ្យមានអ្នកបាត់បង់ជីវិត ៩នាក់

BY
Pheakdey
May 12, 2022

ស្រីលង្កា៖ តុលាការនៃប្រទេសស្រីលង្កាបានចេញបទបញ្ជាហាមឃាត់មិនឲ្យអតីតនាយករដ្ឋមន្ត្រីគឺលោក Mahinda Rajapaksa ធ្វើដំណើរចេញក្រៅប្រទេសឡើយ ដ្បិតរូបលោកត្រូវជាប់ពាក់ព័ន្ធក្នុងករណីបង្ក្រាបក្រុមបាតុករដោយហឹង្សាដែលបណ្តាលឲ្យមានពលរដ្ឋស្រីលង្កាចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិត។ ក្រៅតែពីអតីតនាយករដ្ឋមន្រ្តីដែលទើបសុំចុះចេញពីដំណែងរូបនេះ កូនប្រុសរបស់គាត់ម្នាក់និងបក្សពួករបស់គាត់ចំនួន ១៥នាក់ផ្សេងទៀតក៏ត្រូវបានតុលាការសម្រេចហាមឃាត់មិនឲ្យចេញក្រៅប្រទេសព្រោះហេតុផលដូចគ្នាផងដែរ។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភានេះបានឲ្យដឹងទៀតថា ពេលនេះចៅក្រមក្នុងរដ្ឋធានីកូឡុំបូបានបង្គាប់ឲ្យក្រុមប៉ូលិសជំនាញបើកការស៊ើបអង្កេតជុំវិញករណីបង្រ្កាបបាតុកម្មដោយហឹង្សានេះហើយ ខណៈលោក Mahinda Rajapaksa និងបក្សពួកអាចប្រឈមនឹងការជាប់គុកជាច្រើនឆ្នាំ ប្រសិនបើគេរកឃើញថា ពួកគាត់គឺជាអ្នកបញ្ជាឲ្យការប្រើអំពីហឹង្សាទៅលើហ្វូងបាតុកររហូតដល់មានអ្នកស្លាប់បាត់បង់ជីវិតមែននោះ។ សូមបញ្ជាក់ជូនថា ចលនាបះបោរពីសំណាក់ពលរដ្ឋស្រីលង្ការបានកើតមានទូទាំងប្រទេស ក្រោយរដ្ឋាភិបាលនៃប្រទេសក្រីក្រមួយនេះបានប្រកាសក្ស័យធនកាលពីពេលថ្មីៗនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: