កីឡា

លោក Mourinho ព្រមានកីឡាករ Man Utd ឲ្យនៅផ្ទះ ប្រសិនបើនៅតែមានសម្ពាធក្នុងការប្រកួតដដែល

BY
Khmernote Media
November 27, 2018

លោក Jose Mourinho បានព្រមានដល់កីឡាកររបស់ Manchester United ទាំងអស់ឱ្យស្នាក់នៅក្នុងផ្ទះ ប្រសិនបើពួកគេមានអារម្មណ៍ថាមានសម្ពាធច្រើនពេកក្នុងការលេងនៅមុខអ្នកគាំទ្រនៅឯ Old Trafford ។

នៅក្នុងរដូវកាលនេះក្លឹបបិសាចក្រហម Manchester United ទទួលបានជ័យជំនះតែ 3 លើកតែប៉ុណ្ណោះនៅក្នុងដីរបស់ខ្លួន ប៉ុន្ដែក្លឹបយក្សទីក្រុង Manchester មួយនេះបានបង្ហាញទំរង់លេងគួរឲ្យចាប់អារម្មណ៍កាលពីជំនួបជាមួយនឹងក្លឹបតោខៀវ Chelsea និងក្លឹបសេះបង្កង់ Juventus កន្លងទៅ។

ថ្លែងនៅមុនពេលការប្រកួតពានរង្វាន់ UEFA Champion League ជាមួយនឹងក្លឹប Young Boy នៅក្នុងរាត្រីនេះលោក Jose Mourinho បាននិយាយថា៖ ខ្ញុំសុំបដិសេធមិននិយាយ ដោយសារតែខ្ញុំគិតថាពួកយើងគួរតែទទួលបានការគោរពខ្លះនៅក្នុងផ្ទះជាងលេងក្រៅផ្ទះ។ ប្រសិនបើអ្នកមានសម្ពាធគួរតែនៅផ្ទះទៅ ខ្ញុំមិនមែនសំដៅឲ្យនៅក្នុងកីឡដ្ឋានទេ ខ្ញុំចង់សំដៅឲ្យកីឡាករទាំងអស់ប្រសិនបើមានសម្ពាធគួរតែនៅផ្ទះមើលទូរទស្សន៍ទៅល្អជាង។

បុត្រ

ប្រភព៖ 90min

Share This Post: